គ្រោះរញ្ជួយដីកម្រិត ៥,០រ៉ិចទ័រ វាយប្រហារភាគនិរតីប្រទេសចិន

21-07-2026 19:25

(ប៉េកាំង)៖ មជ្ឈមណ្ឌលបណ្តាញរញ្ជួយដីចិន បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,០រ៉ិចទ័រ បានវាយប្រហារលើខេត្តយូណាន ភាគនិរតីប្រទេសចិន នៅវេលាម៉ោង ៧:៤៣នាទីយប់​​ (ម៉ោងក្នុងតំបន់)​ នៅថ្ងៃអង្គារនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua ប្រជាពលរដ្ឋក្នុងស្រុកម៉ូចៀង (Mojiang) ដែលជាចំណុចកណ្តាលនៃការរញ្ជួយ បានរាយការណ៍ថាពួកគេអាចដឹងពីរំញ័ររញ្ជួយដីនេះយ៉ាងច្បាស់។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់ទទួលបានរបាយការណ៍ណាមួយស្តីពីជនរងគ្រោះ ឬការខូចខាតទ្រព្យសម្បត្តិនៅឡើយទេ៕