* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាត្រៀមនាំចេញសំបុកត្រចៀកកាំ​ទៅកាន់ទីផ្សារចិន ​បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការ

23-07-2026 18:11

(ភ្នំពេញ)៖ លោកស្រី វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញផលិតផលត្រចៀកកាំកម្ពុជា និងជា​នាយិកា​ នៃក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ​​បានឱ្យដឹងថា លោកស្រីកំពុងត្រៀមខ្លួន ក្នុងការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន ​បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យនាំចេញជាផ្លូវការ​​ពីអគ្គនាយកដ្ឋានគយចិនកាលពីពេលថ្មីៗនេះ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោកស្រី វ៉ា សុជិនបានបញ្ជាក់ថា បន្ទាប់ពីទទួលបានការអនុញ្ញាតជាផ្លូវការ ​ បច្ចុប្បន្ន ក្រុមហ៊ុន Best Life Product Co., Ltd. កំពុងសហការយ៉ាងសកម្មជាមួយស្ថាប័នជំនាញក្នុងស្រុក និងភាគីចិន ដើម្បីរៀបចំនីតិវិធី បច្ចេកទេស និងស្តង់ដារតម្រូវផ្សេងៗ​ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

លោកស្រីបានបញ្ជាក់ថា«យើងមិនទាន់អាចកំណត់កាលបរិច្ឆេទជាក់ស្តែងនៅឡើយទេ ប៉ុន្តែដំណើរការនាំចេញផ្លូវការនឹងចាប់ផ្តើមភ្លាមៗ នៅពេលដែលកិច្ចការបច្ចេកទេស និងការសម្របសម្រួលចុងក្រោយទាំងនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ។
​ប្រភេទសំបុកត្រចៀកកាំដែលត្រូវនាំចេញ​ នៅក្នុងដំណាក់កាលដំបូងនេះ ក្រុមហ៊ុននឹងផ្តោតលើ «សំបុកត្រចៀកកាំស្អាត ​ ដែលជាផលិតផលច្នៃរួច ប្រកបដោយអនាម័យ សុវត្ថិភាព និងគុណភាពខ្ពស់ ស្របតាមស្តង់ដារ និងពិធីសារដែលបានព្រមព្រៀងគ្នារវាងភាគីកម្ពុជា និងអគ្គនាយកដ្ឋានគយចិន (GACC)»។

លោកស្រី វ៉ា សុជិន បានគូសបញ្ជាក់ថាផងដែរថា ​ការបើកផ្លូវឱ្យមានការនាំចេញដោយផ្ទាល់ និងផ្លូវការទៅកាន់ទីផ្សារប្រទេសចិន នឹងផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងដល់វិស័យនេះ។ ទីមួយ វានឹងជួយកាត់បន្ថយការពឹងផ្អែកលើទីផ្សារមិនផ្លូវការ ឬការនាំចេញឆ្លងកាត់ប្រទេសទីបី ដែលនឹងបង្កើតតម្រូវការទិញថេរ និងមានប្រភពច្បាស់លាស់ ជួយឱ្យតម្លៃសំបុកត្រចៀកកាំក្នុងស្រុកមានស្ថិរភាព និងល្អប្រសើរជាងមុន។ ទីពីរ ការមានទីផ្សារធំ និងផ្លូវការ នឹងជំរុញទឹកចិត្តអ្នកចិញ្ចឹមត្រចៀកកាំក្នុងស្រុកឱ្យបន្តវិនិយោគ ពង្រឹងបច្ចេកទេសចិញ្ចឹម និងថែរក្សាស្តង់ដារអនាម័យផ្ទះត្រចៀកកាំឱ្យកាន់តែប្រកួតប្រជែង​ និងទីបី ការតម្រូវឱ្យមានការកែច្នៃ និងសម្អាតស្របតាមស្តង់ដារ នឹងជំរុញឱ្យមានការបង្កើតការងារក្នុងស្រុក បង្កើនជំនាញបច្ចេកទេស និងបន្ថែមតម្លៃដល់ផលិតផលជាតិ មុននឹងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

បន្ថែមពីនេះ លោកស្រី វ៉ា សុជិន ​បានថ្លែងអំណរគុណ ដល់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម ​ដែលលះបង់កម្លាំងកាយចិត្ត ​និងពេលវេលា​ ក្នុងការត្រួសត្រាយផ្លូវឱ្យក្រុមហ៊ុនសម្រេចបាននូវជោគជ័យជាប្រវត្តិសាស្ត្រមួយនេះ។ ជោគជ័យ​នេះ គឺជាលទ្ធផលនៃការយកចិត្តទុកដាក់ខ្ពស់ពី​រដ្ឋមន្ត្រី អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានព្រៃឈើនិងសត្វព្រៃ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាពិសេសលោកបណ្ឌិត នូ វនិកា ដែលបានខិតខំប្រឹងប្រែងក្នុងការគាំទ្រការងារលើកកម្ពស់ស្តង់ដាអនាម័យជាមួយវិស័យឯកជន ស្របតាមតម្រូវការរបស់ GACC​៕