* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជារកចំណូលបានជាង ១ ៧០០លានដុល្លារ ពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ១លានតោន

23-07-2026 18:16

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ កម្ពុជាបានសម្រេចការនាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនលើសលប់ប្រមាណជាង១លានតោន ដោយរកចំណូលបានជាង ១ ៧០០លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យក្រៅផ្លូវការពីសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៣ ខែកក្កដានេះថា គ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០៣០ ០០០ តោន ត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ផ្តល់ចំណូលបានប្រមាណ ១ ៧៥១លានដុល្លារអាម៉េរិក កើនឡើង ២៨.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានមានប្រសាសន៍ថា ស្របពេលដែលការនាំចេញកើនឡើង តម្លៃស្វាយចន្ទីនៅឆ្នាំនេះក៏ល្អប្រសើរជាងឆ្នាំមុនផងដែរ។ ជាក់ស្តែង ក្នុងខែកក្កដា នេះ គ្រាប់ស្វាយចន្ទីស្រស់មានតម្លៃ ៨ ២០០រៀលក្នុងមួយគីឡូក្រាម ខណៈកាលពីឆ្នាំ២០២៥ មានតម្លៃត្រឹមតែ ៧ ៥០០រៀលប៉ុណ្ណោះ។

លោកបន្ថែមថា ដោយសារតម្លៃគ្រាប់ស្វាយចន្ទីឆៅ ល្អជាងរាល់ឆ្នាំ ដូច្នេះហើយទើបនាំឱ្យ ពាណិជ្ជករបង្ខំចិត្តលក់គ្រាប់ឆៅទៅក្រៅប្រទេស ដោយបច្ចុប្បន្ន គ្រាប់សម្រាប់បម្រើដល់ការកែច្នៃក្នុងស្រុកមានបរិមាណតិចតួចប៉ុណ្ណោះ ស្របពេលដែលលទ្ធភាពនៃការកែច្នែក្នុងស្រុកនៅមានកម្រិត។

លោកប្រធានសមាគមបានបន្តទៀតថា សម្រាប់ទិន្នផលឆ្នាំនេះ ក៏ផ្តល់ផលល្អផងដែរ បើទោះបីជាកម្ពុជារងឥទ្ធិពលអ៊ែលនីណូក៏ដោយ។ លោកសង្ឃឹមថា ឥទ្ធិពលអ៊ែលនីណូនេះនឹងមិនផ្តល់ផលប៉ះពាល់ដល់ដំណាំស្វាយចន្ទីឡើយ ដោយសារដំណាំនេះធន់នឹងកម្តៅ ប្រសិនបើសីតុណ្ហភាពក្រោម ៤១-៤២អង្សាសេ នោះនឹងមិនផ្តល់ប៉ះពាល់ដល់ស្វាយចន្ទីឡើយ។

ជុំវិញបញ្ហានេះ សមាគមនឹងបន្តបណ្តុះបណ្តាលកសិករ ដើម្បីបង្កើនសមត្ថភាពដាំដុះឱ្យទទួលបានទិន្នផល។ កាលពីឆ្នាំ២០២៥ កន្លងទៅ សមាគមបានរៀបចំសិក្ខាសាលាចំនួន ៤០លើក ដើម្បីបញ្រ្ជាប់ចំណេះដឹងដល់កសិករប្រមាណ ៨,០០០គ្រួសារ ពីបច្ចេកទេសនៃការដាំដុះស្វាយចន្ទីឱ្យទទួលបានទិន្នផលខ្ពស់។ ការខិតខំប្រឹងប្រែងទាំងនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសក្តានុពលខ្ពស់នាពេលអនាគត៕