* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងពាណិជ្ជកម្ម៖ ការដាក់អត្រាពន្ធគយថ្មីរបស់អាមេរិក មិនប៉ះពាល់ដល់ទីផ្សាររបស់កម្ពុជា នៅអាមេរិកនោះទេ ព្រោះយើងបានអនុវត្តអត្រាពន្ធនេះរួចហើយ (Video inside)

24-07-2026 12:21

​(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាន​គូសបញ្ជាក់ថា ការដាក់អត្រាពន្ធគយថ្មី ១០% បូកនឹង MFN របស់សហរដ្ឋអាមេរិក ​នឹងមិនបង្កផលប៉ះពាល់ដល់ទីផ្សារនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកនោះទេ ព្រោះកម្ពុជាធ្លាប់បានអនុវត្តអត្រាពន្ធស្រដៀងគ្នានេះរួចមកហើយ។

​លោក ប៉ែន សុវិជាតិ គូសបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានបញ្ចប់ការចរចាយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិក និងបានបំពេញលក្ខខណ្ឌមួយចំនួន។ ​ជាលទ្ធផលកម្ពុជាត្រូវបានដាក់បញ្ចូល ក្នុងចំណោមក្រុមប្រទេសមួយចំនួនទៀត ដូចជា បង់ក្លាដែស កាណាដា អេក្វាទ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស ឥណ្ឌា ឥណ្ឌូនេស៊ី ហ្ស៊កដានី ដែលត្រូវអនុវត្តអត្រាពន្ធ ១០% បូកនឹងMFN ចាប់ពីថ្ងៃទី២៤ ខែកក្កដានេះតទៅ។

លោក ប៉ែន សុវិជាតិ បានបន្ថែមថា ការដែលកម្ពុជាស្ថិតក្នុងចំណោមប្រទេស ដែលអនុវត្តអត្រាពន្ធ ១០% នេះ គឺជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសមួយ ដែលគោរពតាមការប្រុងប្រៀបបំពេញលក្ខខណ្ឌនានា ទាក់ទងនឹងការអនុវត្តជំពូក ៣០១ របស់សហរដ្ឋអាមេរិក។ ក្រៅពីនេះ ក៏មានការណែនាំឲ្យការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បង្កើតតារាងកូតាសម្រាប់រយៈពេល ៣ឆ្នាំ សម្រាប់ប្រទេសកម្ពុជា បង់ក្លាដែស ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ក្នុងការនាំចូលវត្ថុធាតុដើមវាយនភណ្ឌពីសហរដ្ឋអាមេរិក។

លោក​បន្ថែមថា «យើងសង្ឃឹមទោះ ជាអនុវត្តពន្ធ ១០% ដូចដែលបានបញ្ជាក់នៅក្នុងសេចក្តីសម្រេចនេះក្ដី ក៏ការនាំចេញរបស់យើងទៅកាន់ទីផ្សារអាមេរិកនៅតែរក្សាបាននូវទំហំ និងឧត្តមភាពឈរជើង ដូចរយៈពេលកន្លងមក ដូចដែលធ្លាប់បានទទួលអនុវត្តកន្លងមកអីចឹងហើយ។ ក៏សូមជម្រាបជូនទៅអ្នកនាំចេញទាំងអស់ និងបងប្អូនសាធារណជនផងដែរថា អ្វីដែលជាការអនុវត្តបច្ចុប្បន្ននៅក្នុងការណែនាំរបស់សហរដ្ឋអាមេរិក ចំពោះការអនុវត្តពន្ធ ១០% បូកនឹង MFN នេះ គឺជាការអនុវត្តនៅក្នុងករណីដែលជាលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក ហើយក៏ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនៃការចរចាពិគ្រោះយោបល់ យ៉ាងស្វិតស្វាញរបស់រាជរដ្ឋាភិបាលដែរ ដែលបានសម្រេចធ្វើឲ្យប្រទេសយើងស្ថិត នៅក្នុងចំណោមត្រឹមតែ ១០% បូកនឹង MFN»។ ​

សូមជម្រាបថា ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បានបន្តបង្ហាញពីកំណើនដ៏រឹងមាំ ដោយសម្រេចបានទំហំទឹកប្រាក់សរុបជាង ៧.៤ពាន់លានដុល្លារ ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២៦ កើនឡើង ៣១.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទីផ្សារអាម៉េរិក សម្រាប់​កម្ពុជា។

ក្នុងឆមាសទី១ ឆ្នាំ២០២៦ ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មានរហូតដល់ ៥.៦ពាន់លានដុល្លារ​កើនឡើង២៩.៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំ ៥.៥ពាន់លានដុល្លារ។

ជាមួយគ្នានេះ ការនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជា ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយសម្រេចបានទំហំ ៣០៧លានដុល្លារ មានកំណើន ៨៦.៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕