CTB នឹងផ្តល់កញ្ចប់ថវិកាដល់សមាគម ឬទីភ្នាក់ងារទេសចរណ៍ ដែលនាំដៃគូទីភ្នាក់ងារលក់ពីក្រៅប្រទេសមកកម្ពុជា និងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗ (Video inside)
24-07-2026 14:36
(ភ្នំពេញ)៖ លោក គឹម មីនា នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានថ្លែងឲ្យដឹងថា CTB នឹងផ្តល់កញ្ចប់ថវិកា ដល់សមាគម ឬទីភ្នាក់ងារទេសចរណ៍ ដែលនាំដៃគូទីភ្នាក់ងារលក់ពីក្រៅប្រទេសមកកម្ពុជា និងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗ ដូចជាព្រឹត្តិការណ៍សម្ដែងសិល្បៈ, ព្រឹត្តិការណ៍មហោស្រពភាពយន្ដជាដើម ដែលបើកជាច្រកដើម្បីឲ្យពួកគាត់មកដាក់ពាក្យសូមថវិកា ដោយថវិកាក្រសួងអាចផ្ដល់រហូតដល់២ម៉ឺនដុល្លារ សម្រាប់ការងារផ្សព្វផ្សាយរបស់ពួកគាត់ដល់ទីផ្សារក្រៅប្រទេស។
ការលើកឡើងរបស់លោក គឹម មីនា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការស្ដារ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ អំឡុងពេលមានវិបត្តិ»។
លោកបានបញ្ជាក់បន្ថែមថា ក្នុងនោះយើងបានគិតគូរបន្ថែមផងដែរចំពោះ ការបើកទទួលកិច្ចសហប្រតិបត្តិការជាមួយ ក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយ ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីទាញភ្ញៀវតាមរយៈក្រុមហ៊ុនអាកាសចរណ៍ មកកាន់ប្រទេសកម្ពុជាផងដែរ៕
សូមស្តាប់ការលើកឡើងរបស់លោក គឹម មីនា៖







