* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និយ័តករធានារ៉ាប់រងកម្ពុជា និងវិស័យឯកជន ឯកភាពលើវិធានការ៥ចំណុច ជំរុញវិស័យធានារ៉ាប់រងឱ្យរីកចម្រើនប្រកបដោយចីរភាព

24-07-2026 16:32

(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានរៀបចំ «វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង» ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងដាក់ចេញនូវវិធានការសំខាន់ៗ សម្រាប់ជំរុញការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា។

វេទិកានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា។

លោក ប៊ូ ច័ន្ទភីរូ បានគូសបញ្ជាក់ថា វេទិកានេះជាយន្តការនៃភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងឧបសគ្គនានា ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យកាន់តែមានប្រសិទ្ធភាព ចីរភាព និងបរិយាបន្ន។

លោកបានបន្ថែមថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅតែរក្សាកំណើនប្រមាណ ៥ភាគរយ ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦នេះ បើទោះបីជាមានវិបត្តិក្រៅប្រទេស និងបញ្ហានៅតាមព្រំដែនក៏ដោយ។

បន្ទាប់ពីបានពិភាក្សាលើបញ្ហាប្រឈម ដែលបានលើកឡើង «វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង» ឆ្នាំ២០២៦ សម្រេចដូចខាងក្រោម៖

១៖ និយ័តករធានារ៉ាប់រងកម្ពុជា នឹងសិក្សារៀបចំបង្កើតមជ្ឈមណ្ឌលទិន្នន័យធានារ៉ាប់រងឱ្យបានឆាប់ សម្រាប់គ្រប់គ្រង រក្សាទុក និងចែករំលែកទិន្នន័យធានារ៉ាប់រង ដល់ប្រតិបត្តិករ ធានារ៉ាប់រង និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាបាននូវមូលដ្ឋានទិន្នន័យគ្រប់គ្រាន់ និងរឹងមាំសម្រាប់ រៀបចំផលិតផលធានារ៉ាប់រងឱ្យមានគុណភាព និងមានតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយ ទីផ្សារក្នុងតំបន់។

២៖ និយ័តករធានារ៉ាប់រងកម្ពុជា នឹងចាប់ផ្តើមអនុវត្តជាផ្លូវការ នៃការផ្តល់សេវាសាធារណៈ តាមប្រព័ន្ធអេឡិចត្រូនិច (E-Service for Business) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ។

៣៖ និយ័តករធានារ៉ាប់រងកម្ពុជា នឹងដាក់ចេញនូវគោលការណ៍ណែនាំ ស្តីពីស្តង់ដារនៃកិច្ចព្រមព្រៀង រវាងអន្តរការីធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង ដោយមានកំណត់កម្រៃជើងសា និង កម្រៃផ្សេងៗ ឱ្យបានច្បាស់លាស់។

៤៖ វេទិកានិយ័តករ និងអគ្គនាយកធានារ៉ាប់រង និងត្រូវពង្រីកបន្ថែមអតិថិជនធានារ៉ាប់រង ទៅជាវេទិកានិយ័តករ អគ្គនាយក និងអតិថិជនធានារ៉ាប់រង ចាប់ពីឆ្នាំ២០២៧តទៅ។

៥៖ ប្រតិបត្តិករធានារ៉ាប់រង ត្រូវពង្រឹងការអនុវត្តកាតព្វកិច្ច ផ្តល់របាយការណ៍ប្រចាំគ្រា ជូនដល់និយ័តករ អនុលោមតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ដើម្បីលើកកម្ពស់គុណភាព នៃ ទិន្នន័យទីផ្សារធានារ៉ាប់រង។

វិធានការទាំង៥នេះ ត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការគ្រប់គ្រងវិស័យធានារ៉ាប់រង ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ ការបង្កើនតម្លាភាព និងការលើកកម្ពស់ទំនុកចិត្តរបស់អតិថិជន សំដៅជំរុញឱ្យវិស័យធានារ៉ាប់រងកម្ពុជារីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕