* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា លឹម ហេង៖ ការក្លែងបន្លំផលិតផល ផលិតផលក្លែងក្លាយ និងការរត់គេចពន្ធ ​ជាដើមហេតុចម្បងបំផ្លាញទីផ្សារ SME កម្ពុជា ដោយសារអ្នកប្រើប្រាស់បាត់ទំនុកចិត្ត

25-07-2026 15:07

(ភ្នំពេញ)៖ ស្របពេលដែលសហគ្រាសក្នុងស្រុក ព្យាយាមពង្រឹងការផលិតទាំងគុណភាព និងបរិមាណ ដើម្បីឆ្លើយតបនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ ប៉ុន្តែក៏មានការហូរចូលនូវផលិតផលក្លែងក្លាយ ការក្លែងបន្លំផលិតផល និងការរត់ពន្ធទំនិញជាច្រើន។

អ្នកជំនាញចាត់ទុកថា បញ្ហាទាំងនេះ គឺជាដើមហេតុបំផ្លាញទីផ្សារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដោយស្វ័យប្រវត្តិ​ និងធ្វើឱ្យបាត់បង់ជំនឿទុកចិត្តពីអ្នកវិនិយោគក្នុងស្រុក និងបរទេស។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាផលិតផលក្លែងក្លាយនេះ គឺជាគ្រោះថ្នាក់ដល់សេដ្ឋកិច្ចជាតិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ លោកបានបន្ថែមថា ប្រសិនបើជាវត្ថុប្រើប្រាស់ វានឹងគំរាមកំហែងដល់សុវត្ថិភាព ហើយបើជាម្ហូបអាហារវិញ វានឹងប៉ះពាល់ដល់សុខភាព។ ​

លោកបន្ថែមថា ក្រៅពីផលិតផលក្លែងក្លាយ ការរត់គេចពន្ធក៏ជាឧបសគ្គដ៏ធំមួយ ដែលចូលរួមបំផ្លាញសេដ្ឋកិច្ចកម្ពុជា។ ការរត់គេចពន្ធធ្វើឱ្យទំនិញមិនស្របច្បាប់ អាចប្រកួតប្រជែងជាមួយទំនិញស្របច្បាប់ ដែលធ្វើឱ្យសហគ្រាសក្នុងស្រុកពិបាកប្រកួតប្រជែង។

លោកមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឱ្យមានការលុបបំបាត់ទីផ្សារអនឡាញដែលមិនស្របច្បាប់ និងការអនុវត្តច្បាប់ដោយតម្លាភាព និងប្រសិទ្ធភាពពីសំណាក់ក្រសួងស្ថាប័នមានសមត្ថកិច្ច។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «វាជាការពិតណាស់ ផលិតផលក្លែងក្លាយចូលទីផ្សារហើយវាបំផ្លាញទីផ្សារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដោយស្វ័យប្រវត្តិ។ ហើយដូចខ្ញុំនិយាយមិញអញ្ចឹង បើសិនជាម្ហូបអាហារវាបំផ្លាញសុខុមាលភាពរបស់ប្រជាពលរដ្ឋ បើសិនជារបស់ប្រើប្រាស់វានឹងគ្មានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលយើងបានដាក់ចេញនូវច្បាប់ការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង។ នេះជាចំណុចសំខាន់ដែលត្រូវអនុវត្តទាំងអស់គ្នា។ ដូច្នេះយើងទាមទារចាំបាច់ត្រូវតែលុបបំបាត់នូវទីផ្សារអនឡាញដែលមិនស្របច្បាប់។ ​បើសិនជាគាត់ចុះបញ្ជីត្រឹមត្រូវ ទំនិញគាត់នាំចូលបង់ពន្ធត្រឹមត្រូវ អនុលោមតាមច្បាប់ គឺជារឿងល្អ។ តែបើសិនជាគាត់ចូលមកដោយទីផ្សារងងឹត ដោយដូចខ្ញុំនិយាយមិញរត់គេចពន្ធ ឬក៏ផលិតក្លែងក្លាយលក់អនឡាញ គឺជាការបំផ្លាញសេដ្ឋកិច្ច និងសុខុមាលភាព។ ត្រូវយកមកដាក់ទោសទាំងអស់គ្នាដើម្បីជៀសវាង»។

​លោកបាន បានអំពាវនាវដល់អាជ្ញាធរឱ្យស្រាវជ្រាវរកឫសគល់នៃបញ្ហា និងដាក់ទោសអ្នកពាក់ព័ន្ធទាំងអស់។ សភាពាណិជ្ជកម្មកម្ពុជាក៏បានអំពាវនាវដល់អាជីវករ និងអ្នកវិនិយោគទាំងអស់ ឱ្យចូលរួមសហការតាមរយៈយន្តការរាជរដ្ឋាភិបាល ដើម្បីរាយការណ៍ពីបញ្ហាផ្សេងៗដែលរាំងស្ទះដល់ការវិនិយោគ និងការអនុវត្តច្បាប់។ ការរួមគ្នាទប់ស្កាត់បញ្ហាទាំងនេះ នឹងជួយពង្រឹងសេដ្ឋកិច្ចជាតិ និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគ៕