* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ ការ​ចុះបញ្ជីសិប្បកម្មផលិតសាប៊ូ​ គ្មានហានិភ័យនឹងប្រើរយៈពេល៦ថ្ងៃប៉ុណ្ណោះ រីឯសាប៊ូប្រភេទមានហានិភ័យនឹង​តម្រូវធ្វើតេស្ត ប៉ុន្តែប្រើរយៈពេលខ្លី

27-07-2026 12:40

(ភ្នំពេញ)៖ លោក ហេង សុគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត បានថ្លែងថា ​បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងកែសម្រួលនីតិវិធីនៃការចុះបញ្ជីសម្រាប់ SME សម្រាប់ផលិតផលសាប៊ូដែលមិនមានហានិភ័យ ដូចជាសាប៊ូជូតផ្ទះ ឬសាប៊ូលាងបន្ទប់ទឹក ដែលមិនប៉ះពាល់ផ្ទាល់ដល់រាងកាយមនុស្ស គឺអាចអនុញ្ញាតឱ្យចូលទៅកាន់ទីផ្សារ បានក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃប៉ុណ្ណោះ។

​ដោយឡែកចំពោះផលិតផលសាប៊ូ ដែលមានហានិភ័យមធ្យម និងហានិភ័យខ្ពស់ ជាពិសេសប្រភេទដែលប៉ះពាល់ផ្ទាល់ដល់រាងកាយមនុស្ស នឹងតម្រូវឱ្យមានការធ្វើតេស្តចាំបាច់ ដូចជាការធ្វើតេស្តលក្ខណៈមីក្រូជីវសាស្ត្រ រូបវន្ត និងគីមី រួមទាំងការពិនិត្យវត្ថុធាតុដើមឱ្យបានគ្រប់ជ្រុងជ្រោយ។ ទោះជាយ៉ាងណាក៏ដោយ ដំណើរការធ្វើតេស្តនេះ ក៏នឹងមិនតម្រូវឱ្យមានរយៈពេលយូរដែរ ដោយនឹងកំណត់រយៈពេលច្បាស់លាស់ ដើម្បីធានាថាផលិតផលរបស់ម្ចាស់សិប្បកម្មអាចឈានទៅកាន់ទីផ្សារបានកាន់តែឆាប់រហ័ស។

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម រូបនេះបានបញ្ជាក់ថា ការអនុវត្តគម្រោងសាកល្បង (Pilot Project) ទៅលើសិប្បកម្មផលិតសាប៊ូនេះ គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលជាឆ្អឹងខ្នងនៃកំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលនឹងជំរុញធ្វើយ៉ាងណាឱ្យម្ចាស់សិប្បកម្មទទួលបាននូវភាពអំណោយផលគ្រប់គ្រាន់ក្នុងការនាំផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ។

លោកបន្ថែថា បច្ចុប្បន្ន យន្តការលម្អិតនៃការអនុវត្តនេះ កំពុងស្ថិតក្នុងការប្រជុំពិភាក្សា ដើម្បីរៀបចំឱ្យបានល្អិតល្អន់ ក្នុងគោលបំណងធានាទាំងល្បឿននៃការចូលទីផ្សារ និងគុណភាពផលិតផលសម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់។

សូមជម្រាបថា ការសម្រួលនីតិវិធីនេះនៃការចុះបញ្ជីនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានលើកឡើងពីការជំរុញការងារនេះដោយផ្ទាល់​ បន្ទាប់ពីសម្តេចមើលឃើញបញ្ហាប្រឈមជាច្រើន ជាពិសេសការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម នៅតែស្មុគស្មាញ មិន​លឿន​រហ័ស។​

សម្តេចមានប្រសាសន៍ថា ការចុះបញ្ជីសហគ្រាសខ្នាតតូច និង​មធ្យម​នេះ មិនត្រូវ​ឱ្យសហគ្រិន​សុំ​ច្បាប់​ក្រសួង ស្ថាប័នច្រើនកន្លែង​ដូចពី​មុនឡើយ។ ក្រសួង ស្ថាប័នពាក់​ព័ន្ធ​ត្រូវ​ធ្វើការជាមួយគ្នា ដើម្បីសម្រួល​នីតិវិធី​ទាំងអស់ជូនអ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយឱ្យមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី បានលើកឡើងថា មិនត្រូវឱ្យម្ចាស់សហគ្រាស ម្ចាស់​អាជីវកម្ម កាន់ឯកសារដើរច្រើនកន្លែងនោះទេ ត្រូវរៀបចំប្រព័ន្ធបច្ចេក​វិទ្យាចុះបញ្ជីកាន់ឯកសារទៅតែមួយកន្លែង ហើយឯកសាររត់ទៅគ្រប់ក្រសួង ស្ថាប័ន៕