* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

NBC: ឥណទានមិនដំណើរការសុទ្ធមានកម្រិតទាបត្រឹម ៣.៣%ប៉ុណ្ណោះ បង្ហាញពីលទ្ធភាពគ្រប់គ្រាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការស្រូបយកការខាតបង់ជាយថាហេតុ

27-07-2026 18:09

(ភ្នំពេញ)៖ តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦នេះ ឥណទានមិនដំណើរការ សុទ្ធមានកម្រិតទាបត្រឹម ៣.៣% ប៉ុណ្ណោះ។ កត្តាទាំងនេះបានបង្ហាញពីលទ្ធភាពគ្រប់គ្រាន់ របស់គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ ក្នុងការស្រូបយកការខាតបង់ជាយថាហេតុ។

នេះបើយោងតាមរបាយការណ៍ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ របស់ធនាគារជាតិនៃកម្ពុជាប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយរៀបចំឡើង ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងដឹងថា ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការត្រួតពិនិត្យ ក៏ដូចជាការដាក់ចេញ បទប្បញ្ញតិបុរេសកម្ម ផ្អែកលើហានិភ័យ និងទស្សនអនាគត ដោយថ្លឹងថ្លែងពីហានិភ័យជាប្រព័ន្ធ និងការរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច។

លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថា «ចំពោះការគ្រប់គ្រងលើការកើនឡើងនូវឥណទានមិនដំណើរការ ប្រព័ន្ធធនាគារបានបង្កើន ការធ្វើសំវិធានធន ដែលរក្សាឱ្យអនុបាតឥណទាន មិនដំណើរការសុទ្ធមានកម្រិតទាបត្រឹម ៣.៣% ប៉ុណ្ណោះ ដែលបង្ហាញពីលទ្ធភាពគ្រប់គ្រាន់ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការស្រូបយកការខាតបង់ជាយថាហេតុ»។

លោកស្រីបណ្ឌិតបានបញ្ជាក់បន្ថែមថា គួររំលេចថា ប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យមកលើប្រព័ន្ធធនាគារ ក៏ទាមទារចាំបាច់ នូវកិច្ចសហការរបស់ភាគីពាក់ព័ន្ធផងដែរ។ ក្នុងនោះគោលនយោបាយជាអាទិភាពមួយទៀត គឺការបន្តធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដើម្បីទាញអត្ថប្រយោជន៍ជាអតិបរមាពី ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ដែលបាននិងកំពុងជំរុញ សកម្មភាពសេដ្ឋកិច្ចអោយដំណើរការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមាហរណកម្មខ្ពស់ទៅក្នុងតំបន់និងពិភពលោក ព្រមទាំងបង្កើនជម្រើសនៃការប្រើប្រាស់ប្រព័ន្ធទូទាត់អន្តរជាតិ។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា លើសពីនេះ ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា បានរួមចំណែកលើកកម្ពស់ ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ការប្រើប្រាស់ប្រាក់រៀល និងគាំទ្រដល់ក្របខណ្ឌគោល-នយោបាយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រាជរដ្ឋាភិបាល។ ជោគជ័យនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ គឺជាមោទនភាពមួយ សម្រាប់ធនាគារជាតិនៃកម្ពុជា ក៏ដូចជាកម្ពុជាផងដែរ ដោយសារ ការទទួលស្គាល់ជាអន្តរជាតិ និងមានប្រទេសកាន់តែច្រើនមកសិក្សាយកបទពិសោធពីកម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី បានបន្ថែមថា ជាមួយនឹងកំណើនបរិយាបន្នហិរញ្ញវត្ថុដែលសម្រេចបានជាលំដាប់ ដោយបានពង្រីកលទ្ធភាព ទទួលបានសេវាហិរញ្ញវត្ថុដែលមានតម្លៃសមរម្យ ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថលមានភាពចាំបាច់ណាស់ និងត្រូវបានធ្វើឡើងជាប្រចាំ តាមរយៈកម្មវិធីសិក្សាអប់រំទូទៅដែលបាននឹងកំពុងពង្រីកជាលំដាប់ សិក្ខាសាលា និងយុទ្ធនាការផ្សេងៗនៅតាមរាជធានី-ខេត្ត និងបណ្តាញសង្គម ដើម្បីផ្សព្វផ្សាយអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អតិថិជន បង្កើនការយល់ដឹង និងបែងចែករវាងសេវាហិរញ្ញវត្ថុផ្លូវការ និងក្រៅផ្លូវការ ជាពិសេសសេវាខុសច្បាប់ និងសកម្មភាពឆបោកនានា៕