* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា៖ កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងថមថយល្បឿនមកត្រឹម ៣.៩% ក្នុងឆ្នាំ២០២៦នេះ

28-07-2026 16:05

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាក៏បានព្យាករថា កំណើននាឆ្នាំ២០២៦នេះ នឹងថមថយល្បឿនមកត្រឹម ៣.៩% ដែលគាំទ្រដោយកំណើននៃការនាំចេញក្នុងវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម និងលំហូរការវិនិយោគផ្ទាល់ពីបរទេស។

នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី១
និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា ភាពតានតឹងភូមិសាស្ត្រនយោបាយ បានរីកទៅជាការផ្ទុះអាវុធនៅតំបន់ខ្លះ ហើយនៅមជ្ឈិមបូព៌ាបានធ្លាក់ទៅក្នុងភ្លើងសង្គ្រាម ដែលផ្តល់ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចនៅបណ្តាប្រទេសទាំងអស់លើពិភពលោក តាមរយៈការកើនឡើងថ្លៃប្រេងឥន្ធនៈ ការធ្លាក់ចុះពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិ និងការប្រែប្រួលក្នុងទីផ្សារហិរញ្ញវត្ថុ ដែលនាំឱ្យប្រទេសកំពុងអភិវឌ្ឍ ជាពិសេសប្រជាជនងាយរងគ្រោះនៅគ្រប់ទីកន្លែងប្រឈមនឹងការបាត់បង់ចំណូល ការកើនឡើងចំណាយក្នុងជីវភាពរស់នៅ និងការធ្លាក់ទៅក្នុងភាពក្រីក្រ។

ប្រទេសកម្ពុជាយើងក៏បានប្រឈមនឹងបញ្ហាទាំងនេះដែរ បន្ថែមលើបញ្ហានៅក្នុងស្រុក ដូចជាការអូសបន្លាយភាពតានតឹង ពីជម្លោះព្រំដែនជាមួយប្រទេសថៃ យុទ្ធនាការបោសសម្អាតបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាដក់សល់ពីវិបត្តិកូវីដ-១៩។ នាពេលថ្មីៗនេះ ក្រោយពីបញ្ចប់កិច្ចពិគ្រោះយោបល់មាត្រា៤ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានបន្ថយអត្រាកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ មកត្រឹម ៣% ខណៈដែលស្ថាប័នផ្សេងៗទៀតដូចជា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) នៅបន្តរក្សាការព្យាករក្នុងអត្រាប្រមាណ ៤.២%។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «ជាមួយគ្នានេះធនាគារជាតិនៃកម្ពុជា ក៏បានព្យាករថា កំណើននាឆ្នាំ២០២៦នេះ នឹងថមថយល្បឿនមកត្រឹម ៣.៩% ដោយផ្អែកលើការប៉ាន់ស្មានកំណើនសេដ្ឋកិច្ចនាឆមាសទី១នេះ ក្នុងអត្រា ៣.៥% ជាមួយសុទិដ្ឋិនិយម ចំពោះការងើបឡើងបន្តិចនាឆមាសទី២ ដល់ ៤.៣% ដែលគាំទ្រដោយកំណើននៃការនាំចេញក្នុងវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ និងកសិកម្ម និងលំហូរការវិនិយោគផ្ទាល់ពីបរទេស។ ចំណែកឯវិស័យទេសចរណ៍បានធ្លាក់ចុះ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យនៅមានភាពទន់ខ្សោយ»។

លោកស្រីបណ្ឌិត ជា សិរី បានបន្ដថា ការដែលប្រទេសកម្ពុជាអាចសម្រេចបានកំណើនក្នុងកម្រិតពី ៣% ទៅ ៤% នេះ ត្រូវបានចាត់ទុកថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ប្រឈមនឹងវិបត្តិ។ ភាពធន់នេះអាចសម្រេចបានដោយសាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តរក្សាសុខសុវត្ថិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងផ្លែផ្កានៃការកែទម្រង់ជាបន្តបន្ទាប់ ជាពិសេសការធ្វើពិពិធកម្មសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦នេះ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានសម្រេចដាក់ពន្ធគយលើកម្ពុជាក្នុងអត្រា១០% ដែលស្មើនឹងប្រទេសប្រកួតប្រជែងក្នុងតំបន់មួយចំនួនដូចជា បង់ក្លាដេស ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប៉ាគីស្ថាន និងទាបជាងប្រទេសមួយចំនួនទៀត ដូចជា ហ្វីលីពីន ថៃ និងវៀតណាម ដែលនឹងត្រូវជាប់ពន្ធគយក្នុងអត្រា ១២.៥%»។