* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា៖ ប្រាក់រៀលបន្តរក្សាស្ថិរភាពល្អប្រសើរ ក្នុងអត្រាប្តូរប្រាក់ជាមធ្យម ៤ ០១៧រៀលក្នុង១ដុល្លារអាមេរិក

29-07-2026 16:27

(ភ្នំពេញ)៖ ប្រាក់រៀលកម្ពុជា បន្តរក្សាបាននូវស្ថិរភាពល្អប្រសើរគួរឱ្យកត់សម្គាល់ បើទោះបីជាសេដ្ឋកិច្ចសកល និងក្នុងស្រុកកំពុងប្រឈមនឹងសម្ពាធអតិផរណាខ្ពស់ និងការថយចុះល្បឿនសកម្មភាពសេដ្ឋកិច្ចក៏ដោយ។ នេះជាសញ្ញាវិជ្ជមានមួយ ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំ នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ប្រាក់រៀលបានប្រែប្រួលត្រឹម ០.៩% ប៉ុណ្ណោះ ដោយមានអត្រាប្តូរប្រាក់ជាមធ្យម ៤ ០១៧រៀល ក្នុងមួយដុល្លារអាមេរិក។

ទោះបីជាបានថយថ្លៃ ០.១% ធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ (៤ ០១១រៀល ក្នុងមួយដុល្លារអាមេរិក) ក៏ដោយ ក៏ប្រាក់រៀលបានឡើងថ្លៃ ០.៦% ធៀបនឹងគ្រាដូចគ្នា​ ឆ្នាំ២០១៦-២០១៩ (៤ ០៣៩ រៀលក្នុងមួយដុល្លារអាមេរិក)។ អត្រាប្តូរប្រាក់មានការប្រែប្រួលតិច ក្នុងរយៈពេល២ឆ្នាំចុងក្រោយត្រឹមជាមធ្យម ១% បើធៀបនឹងការប្រែប្រួលជាមធ្យម ២.៤% ក្នុងចន្លោះឆ្នាំ២០២០-២០២៤។

បើតាមរបាយការណ៍, កំណើនសេដ្ឋកិច្ចកម្ពុជា បានថមថយបន្តិច ដោយសាររងឥទ្ធិពល ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងបញ្ហាប្រឈមក្នុងស្រុកមួយចំនួន។ វិស័យទេសចរណ៍ បានថមថយ ស្របពេលដែលវិស័យសំណង់ និងអចលនទ្រព្យមានភាពទន់ខ្សោយ ហើយវិស័យកសិកម្មមានកំណើនទាប។

ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ ដែលគាំទ្រដោយការកើនឡើងនៃការនាំចេញ ការវិនិយោគផ្ទាល់បរទេស និងការងើបឡើងនៃផលិតកម្មក្នុងស្រុក។ ជាមួយគ្នានេះ ទុនបម្រុងអន្តរជាតិបន្តស្ថិតក្នុងកម្រិតគ្រប់គ្រាន់ ដែលជាសសរស្តម្ភគាំទ្រការអនុវត្តនយោបាយអត្រាប្តូរប្រាក់និងការទូទាត់អន្តរជាតិ។

អតិផរណារួមបានហក់ឡើង ដោយសារតម្លៃប្រេងពិភពលោកឡើងថ្លៃ ដែលនាំឱ្យក្រុមថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ និងភោជនីយដ្ឋានកើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែសម្ពាធអតិផរណា ត្រូវបានកាត់បន្ថយដោយសារគោលនយោបាយរបស់រដ្ឋាភិបាលលើការបន្ថយពន្ធលើប្រេងឥន្ធនៈ គួបផ្សំនឹងការរក្សាបានស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសកម្មភាពសេដ្ឋកិច្ច។

ជាក់ស្តែងការបន្តរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ បានជួយការពារអំណាចទិញនៃប្រាក់រៀល និងបន្ថយសម្ពាធមួយផ្នែកនៃអតិផរណា ហើយបានផ្តល់ជាយុថ្កាមួយនៃលំនឹងសេដ្ឋកិច្ច។ នេះជាការបញ្ជាក់បន្ថែម របស់លោកស្រីបណ្ឌិត ជា សិរី។

ជាមួយគ្នានេះ លោកស្រីបណ្ឌិត ជា សិរី បានបន្ដថា ការគរពូនទុនបម្រុងអន្តរជាតិ ដែលសម្រេចបានក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ បានបន្តពង្រឹងប្រសិទ្ធភាពនយោបាយអត្រាប្តូរប្រាក់ និងរួមចំណែកបន្ថែមទៀត ក្នុងការរក្សាជំនឿទុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា។

ទោះយ៉ាងណា កម្រិតខ្ពស់នៃដុល្លារូបនីយកម្មមិនអនុញ្ញាត ឱ្យនយោបាយរូបិយវត្ថុដើរតួនាទីពេញលេញ ក្នុងការកាត់ បន្ថយសម្ពាធអតិផរណានោះទេ ដោយត្រូវពឹងផ្អែកជាចម្បង ទៅលើនយោបាយសារពើពន្ធ៕