* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អតិផរណានៅកម្ពុជា ក្នុងឆ្នាំ២០២៦ ត្រូវបានព្យាករថា ស្ថិតនៅកម្រិត ៤,៧% ទោះបីជាតម្លៃប្រេងឥន្ធនៈកើនឡើង (Video inside)

30-07-2026 11:34

(ភ្នំពេញ)៖ អតិផរណានៅកម្ពុជាសម្រាប់ឆ្នាំ២០២៦ ត្រូវបានព្យាករថានឹងស្ថិតនៅកម្រិត ៤,៧% បើទោះបីជាមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក៏ដោយ។ ការព្យាករនេះកើតឡើងក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាបានជួបប្រទះការថយចុះល្បឿនកំណើនក្នុងឆមាសទី១ ដោយសារភាពមិនប្រាកដប្រជាទាំងសកលលោក និងក្នុងស្រុក។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។​

បើតាមធនាគារជាតិ ការកើនឡើងថ្លៃប្រេងឥន្ធនៈយ៉ាងឆាប់រហ័ស បានដាក់សម្ពាធយ៉ាងខ្លាំងមកលើអតិផរណា ដោយអត្រាអតិផរណារួមបានស្ទុះឡើងដល់ ៧,២% នាខែឧសភា និង ៦,៨% នាខែមិថុនា ឆ្នាំ២០២២៦។ តែយ៉ាងណា ការព្យាកណ៍ជារួមក្នុងឆ្នាំ២០២៦នេះ អតិផរណានៅកម្ពុជា ​នឹងស្ថិតក្នុងកម្រិត ៤,៧%។

ធនាគារជាតិ បានកត់សម្គាល់យ៉ាងដូច្នេះថា«អត្រាអតិផរណារួមបានកើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយសារការកើនឡើងនៃថ្លៃប្រេងឆៅពិភពលោក។ អត្រាអតិផរណាបានហក់ឡើងពី ២,៦% នាខែកុម្ភៈ ទៅ ៥,៦% នាខែមីនា និងកើនឡើងជាលំដាប់ដល់ ៧,២% នាខែឧសភា មុននឹងថមថយ មក ៦,៨% នាខែមិថុនា​។ អតិផរណារួមនាឆមាសទី១ បានកើនឡើងដល់ ៤,៩% (៣,៥% នាឆមាសទី១ ឆ្នាំ២០២៥)​។ ការឡើងថ្លៃប្រេងឆៅពិភពលោកដែលធ្វើឱ្យ អតិផរណារួមកើនឡើងគឺជាសម្ពាធផ្នែកផ្គត់ផ្គង់ ដែលធ្វើឱ្យការឆ្លើយតបរបស់ធនាគារកណ្តាល តាមរយៈនយោបាយរូបិយវត្ថុមានកម្រិត»។

គួរបញ្ជាក់ថា ជម្លោះព្រំដែនកម្ពុជា-ថៃ មិនបង្កជាសម្ពាធ អតិផរណាបន្ថែមទេ ដោយសារតែទំនិញដែលធ្លាប់នាំចូលពីប្រទេសថៃ ត្រូវបានជំនួសដោយ ផលិតផលក្នុងស្រុក និងការនាំចូលពីប្រទេសផ្សេង។

​អត្រាអតិផរណាក្រុមម្ហូបអាហារបានកើនឡើងដល់ ៥,៥% (ធៀបនឹង ៤,៨% នាឆមាសទី១ ឆ្នាំ២០២៥) ដោយសារការកើនឡើងថ្លៃប្រេងឥន្ធនៈនិងជីកសិកម្ម ​។ ថ្លៃបន្លែកើនឡើង ១០,៧% ​ និងផ្លែឈើ ៩% ​ខណៈទំនិញខ្លះទៀតកើនថ្លៃក្នុងល្បឿនយឺតជាងមុន ដូចជា ត្រីស្រស់ ៤,៣% (៤,៧%) សាច់ជ្រូក ២,៧% (៣,៦%) និងសាច់គោស្រស់ ៣,៥% (៣,៩%)។ ថ្លៃជីកសិកម្ម នាំចូលបានកើនឡើង ១២,៩% (ធៀបនឹង ៩,៤% គ្រាដូចគ្នាឆ្នាំមុន)។

គួររំលេចថា អត្រាអតិផរណា ក្រុមម្ហូបអាហារមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងថ្លៃប្រេងឥន្ធនៈ ដោយបានកើនឡើងពី ៣,៥% នាខែកុម្ភៈ ទៅដល់ ៧,៧% នាខែឧសភា និងបន្តកើនឡើងដល់ ៨,២% នាខែមិថុនា។

អតិផរណាស្នួលមានកម្រិត ២,៩% ដូចនឹងគ្រាដូចគ្នាឆ្នាំមុន​ ២,៩%​ ដែលក្នុងនោះថ្លៃ ការថែរក្សានិងការជួសជុលជម្រកស្នាក់នៅកើនឡើង ៧,៩% ​ភោជនីយដ្ឋាន ៣,៨% ​ខណៈដែលថ្លៃសម្លៀកបំពាក់ថយល្បឿនកំណើនមកត្រឹម ៤,៨% ​។ គួររំលេចថា អតិផរណាស្នូលបានកើនឡើងចាប់តាំងពីដើមឆ្នាំ២០២៦មក ដែលជាចម្បងបណ្តាលមកពីការកើនឡើងនៃថ្លៃក្រុមភោជនីយដ្ឋាន និងការថែរក្សានិងការជួសជុល ជម្រកស្នាក់នៅ ដោយកើនដល់ ៣,៩% នាខែឧសភា ប៉ុន្តែបានថមថយមកវិញនាខែមិថុនា មកនៅ ៣,៦%។

ក្នុងបរិការណ៍នេះ ធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពហិរញ្ញវត្ថុ និងជំរុញសកម្មភាពសេដ្ឋកិច្ច។ ជាក់ស្តែង ការបន្តរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់បានរួមចំណែកការពារ អំណាចទិញនៃប្រាក់រៀល បន្ថយសម្ពាធអតិផរណា ក៏ដូចជាផ្តល់ជាយុផ្កាមួយនៃលំនឹងសេដ្ឋកិច្ច។ ទោះយ៉ាងណា កម្រិតខ្ពស់នៃដុល្លារូបនីយកម្មមិនអនុញ្ញាតឱ្យនយោបាយរូបិយវត្ថុដើរតួនាទីពេញលេញ ក្នុងការកាត់បន្ថយសម្ពាធអតិផរណានោះទេ ដោយត្រូវពឹងផ្អែកជាចម្បងទៅលើនយោបាយសារពើពន្ធ។

តាមធនាគារជាតិ ប្រាក់រៀលបន្តរក្សាបានស្ថិរភាពល្អប្រសើរ ដោយប្រែប្រួលជាមធ្យម ត្រឹម ០,៩% ប៉ុណ្ណោះ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០១៧ រៀលក្នុងមួយដុល្លារអាមេរិក ដែលរួមចំណែករក្សាអំណាចទិញនៃប្រាក់រៀល។ ​

​​​​​សូមជម្រាបថា ​នាឆ្នាំ២០២៦នេះ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងថមថយមកក្នុងរង្វង់ ៣,៩% ហើយ ត្រូវបានព្យាករថាកើនឡើង ៥% នាឆ្នាំ២០២៧។ កំណើននាឆមាសទី២នេះត្រូវបានបន្តគាំទ្រជាចម្បង ដោយកំណើននៃការនាំចេញ ជាពិសេសផលិតផលមិនមែនកាត់ដេរ និងការបន្តហូរចូលនៃវិនិយោគ ផ្ទាល់បរទេស ខណៈដែលវិស័យទេសចរណ៍ធ្លាក់ចុះ៕