* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាហ្វេខ្មែរ «គិរីកាហ្វេ» ត្រៀមខ្លួននាំចេញទៅអឺរ៉ុប ក្រោយទទួលស្វាគមន៍ដៃគូពាណិជ្ជកម្មស្វ៊ីសចុះពិនិត្យរោងចក្រ និងតេស្តរសជាតិ

30-07-2026 13:05

(ភ្នំពេញ)៖ ដើម្បីជំរុញកាហ្វេខ្មែរឱ្យកាន់តែល្បីល្បាញ និងឈានទៅកាន់ទីផ្សារអន្តរជាតិ ក្រុមហ៊ុន គិរីកាហ្វេ (Kiri Coffee) បានរៀបចំជំនួបពិភាក្សាការងារយ៉ាងសំខាន់មួយ ជាមួយលោក Vithya Taing នាយកប្រតិបត្តិនៃក្រុមហ៊ុន GOLD STAR TRADING SWISS B.I.G GmbH មកពីប្រទេសស្វ៊ីស។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីនាំចេញគ្រាប់កាហ្វេគុណភាពខ្ពស់របស់ គិរីកាហ្វេ ទៅកាន់ទីផ្សារធំៗនៅតំបន់អឺរ៉ុប រួមមានប្រទេសស្វ៊ីស និងប្រទេសអ៊ីតាលី។

ក្នុងឱកាសដ៏ពិសេសនោះ តំណាងក្រុមហ៊ុនមកពីប្រទេសស្វ៊ីស ក៏បានចុះទស្សនកិច្ចផ្ទាល់ដល់ទីតាំងរោងចក្ររបស់ គិរីកាហ្វេ ដែលកំពុងដំណើរការសាងសង់ និងត្រៀមបំពាក់ម៉ាស៊ីនទំនើបៗ។ មិនតែប៉ុណ្ណោះ លោក Vithya Taing ក៏បានចូលរួមតេស្តរសជាតិកាហ្វេដោយផ្ទាល់ផងដែរ។ ក្រោយពីបានភ្លក់រសជាតិ លោកបានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្លិនឈ្ងុយ និងរសជាតិដ៏ពិសេសនៃគ្រាប់កាហ្វេខ្មែរ ដែលបង្ហាញពីសក្ដានុពលដ៏ធំធេងរបស់កាហ្វេកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះ គឺជាជំហានដ៏សំខាន់មួយរបស់ គិរីកាហ្វេ ក្នុងការនាំយករសជាតិកាហ្វេខ្មែរដ៏មានគុណភាពទៅកាន់ពិភពលោក។ ជាមួយគ្នានេះ វាក៏រួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ជីវភាពកសិករក្នុងស្រុក ដែលជាអ្នកដាំដុះកាហ្វេ ព្រមទាំងបង្ហាញពីកិត្តិនាមផលិតផលកសិកម្មរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរ។