* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការដាក់ប្រាក់បញ្ញើប្រជាពលរដ្ឋ​កើនឡើងដល់ ៣៩.៦លានគណនី ស្របពេល​ចំនួនគណនីឥណទាន​កើនឡើង​ដល់ ៤.៧លានគណនី បង្ហាញពីជំនឿទុកចិត្តលើប្រព័ន្ធធនាគារកម្ពុជា

30-07-2026 14:36

(ភ្នំពេញ)៖ ប្រព័ន្ធធនាគារនៅកម្ពុជាបន្តបង្ហាញពីភាពរឹងមាំ និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាមួយនឹងការកើនឡើងនៃចំនួនគណនីប្រាក់បញ្ញើ និងឥណទានរបស់ប្រជាពលរដ្ឋ​ ដោយចំនួនគណនីប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ៣៨.៣% ដល់ ៣៩.៦លានគណនី ខណៈដែលចំនួនគណនីឥណទាន​បានកើនឡើង ៩.៧% ដល់ ៤.៧លានគណនី គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦​។

កំណើននេះជាសញ្ញាណវិជ្ជមានមួយ ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃបរិយាបន្នហិរញ្ញវត្ថុ និងការជឿទុកចិត្តកាន់តែខ្លាំងឡើងពីសាធារណជន ចំពោះវិស័យធនាគារ។ ទោះបីជាមានផលប៉ះពាល់ពីកត្តាខាងក្រៅ និងក្នុងស្រុកក៏ដោយ ប្រព័ន្ធធនាគារនៅតែរក្សាបាននូវភាពរឹងមាំទាំងដើមទុន និងសន្ទនីយភាព។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិកម្ពុជា ​បានឱ្យដឹងផងដែរថា ​​ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ២.៥% ដល់ ៣៩៩.៣ទ្រីលានរៀល (៩៩.៨ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះ​ឥណទានអតិថិជន​បានកើនឡើង ៤.៦% ដល់ ២៥៦.៧ទ្រីលានរៀល (៦៤.២ប៊ីលានដុល្លារអាមេរិក)។ ខណៈប្រាក់បញ្ញើអតិថិជនមានកំណើន ៤.៤% ដល់ ២៥៧.៤ ទ្រីលានរៀល (៦៤.៤ ប៊ីលានដុល្លារអាមេរិក)​។

ចំណែកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ទ្រព្យសកម្មបានកើនឡើង ២.៤% ដល់ ៣៨៦.៦ ទ្រីលានរៀល (៩៦.៧ ប៊ីលានដុល្លារអាមេរិក) ដោយឥណទានអតិថិជនកើនឡើង ៤.៤% ដល់ ២៤៤.៧ទ្រីលានរៀល (៦១.២ប៊ីលានដុល្លារអាមេរិក) និងមានចំនួន ៣.៨ លានគណនី។

ឥណទានត្រូវបានផ្តល់ទៅកាន់វិស័យសំខាន់ៗ ក្នុងសេដ្ឋកិច្ច ដូចជា៖ សកម្មភាពផ្នែកអចលនទ្រព្យ ២១.៧% អាជីវកម្មលក់រាយ ១៦.៨% សំណង់ ១០.៤% សកម្មភាពគ្រួសារជានិយោជកនិងសកម្មភាព ផលិតទំនិញនិងផ្គត់ផ្គង់សេវាកម្ម ១០.៩% កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ៩.៤% អាជីវកម្មលក់ដុំ ៨.៦% កម្មន្តសាលកម្ម ៤.២% សកម្មភាពសេវាកម្មស្នាក់នៅនិងអាហារ ៤.២% ការដឹកជញ្ជូននិង ការស្តុកទុក ២.៨% និងឥណទានផ្សេងៗ ១១%។

ចំពោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ​ ទ្រព្យសកម្មសរុបមានចំនួន ១២.៧ទ្រីលានរៀល និងឥណទានអតិថិជនមានចំនួន ១២ ទ្រីលានរៀល និងមានចំនួន ៨៧៧ ៧៦៨ គណនីដោយឥណទានបានផ្តល់ដល់វិស័យសំខាន់ៗ ក្នុងសកម្មភាពសេដ្ឋកិច្ច រួមមាន​ សកម្មភាពគ្រួសារជានិយោជកនិងសកម្មភាពផលិតទំនិញនិង ផ្គត់ផ្គង់សេវាកម្ម ៥០,៦% សកម្មភាពសេវាកម្មស្នាក់នៅនិងអាហារ ១៣.៨% អាជីវកម្មលក់រាយ ៧.២% កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥.៩% សំណង់ ៤.៨% កម្មន្តសាលកម្ម ៤.៩% ការដឹកជញ្ជូននិង រស្តុកទុក ៣.១% សកម្មភាពផ្នែកអចលនទ្រព្យ ២.៦% អាជីវកម្មលក់ដុំ ០.៣% និងឥណទាន ផ្សេងៗ ៦.៨%។​​

ដោយឡែក អត្រាការប្រាក់បញ្ញើជាប្រាក់រៀល របស់គ្រឹះស្ថានធនាគារប្រចាំឆមាសទី១ មាននិន្នាការថយចុះ ខណៈអត្រាការប្រាក់ឥណទានជារៀលមានស្ថិរភាព។ អត្រាការប្រាក់បញ្ញើជារៀលថយចុះមក ៤.៤២%​ ធៀបនឹង ៤.៨៣% នាឆមាសទី២ ឆ្នាំ២០២៥ ខណៈដែលអត្រាការប្រាក់ឥណទានជារៀលមានស្ថិរភាព ក្នុងកម្រិត ១០.១៧% ​។ អត្រាការប្រាក់បញ្ញើ និងឥណទានជាដុល្លារអាមេរិក មាននិន្នាការថយចុះ។ អត្រាការប្រាក់បញ្ញើជាដុល្លារអាមេរិក បានថយចុះមក ៣.៨៣% ធៀបនឹង ៤.១១% ហើយអត្រាការប្រាក់ឥណទានជាដុល្លារអាមេរិកបានថយចុះមក ៩.២១% ធៀបនឹង ៩.៧៦%។

នាខែមករាឆ្នាំ២០២៦នេះ អត្រាការប្រាក់បញ្ញើទាំងជារៀល និងដុល្លារអាមេរិករបស់គ្រឹះស្ថានធនាគារ ស្ថិតក្នុងកម្រិតទាបជាង ៥% និងបន្តថយចុះជាបន្តបន្ទាប់មកកម្រិតក្រោម ៤.៥០% នាខែមិថុនា។ ទន្ទឹមនេះ អត្រាការប្រាក់ឥណទានជាដុល្លារអាមេរិកបានកើនឡើងដល់ ៩.២១% នាខែមករា មុននឹងថយមក ៨.១៩% នាខែមិថុនា ខណៈអត្រាការប្រាក់ឥណទានជារៀលមាននិន្នាការ កើនឡើងដល់ ១១.២៣% នាខែឧសភា ពីកម្រិតទាប ៩.០៩% នាខែមករា ប៉ុន្តែបានថយចុះបន្តិចមក ១០.២៦% នាខែមិថុនា។

ចំណែក​អត្រាការប្រាក់បញ្ញើនិងឥណទានជាប្រាក់រៀលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានថយចុះបន្តិច មក ៤.៨៦% និង ១៥.៦៧% រៀងគ្នា។ ទន្ទឹមនេះ អត្រាការប្រាក់បញ្ញើជាដុល្លារអាមេរិកមានស្ថិរភាព ក្នុងកម្រិត ៥.២៤% ខណៈអត្រាការប្រាក់ឥណទានជាដុល្លារអាមេរិកបានថយចុះមក ១៣.០៣%។ អត្រាការប្រាក់បញ្ញើជារៀលនិងដុល្លារអាមេរិក និងអត្រាការប្រាក់ឥណទានជារៀល របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានស្ថិរភាពក្នុងរង្វង់ ៥.០២% ៥.៣៥% និង ១៥.៦៣% រៀងគ្នា ខណៈដែលអត្រាការប្រាក់ឥណទានជាដុល្លារអាមេរិកថយមក ១២.៧៧% នាខែមិថុនា ពី ១៣.១៣% នាខែមករា។

ប្រព័ន្ធធនាគារនៅកម្ពុជា រួមមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ មានចំនួន ៦១ ក្នុងនោះធនាគារពាណិជ្ជ ៥៨ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៣។ គ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ មានចំនួន ១០៤ ​ក្នុងនោះធនាគារឯកទេសចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួល ប្រាក់បញ្ញើ ៨៥ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១២​ និងគ្រឹះស្ថានឥណទានជនបទ ៨៨៕