លោក ច័ន្ទ សុផល៖ ថ្លៃដើមផលិតកម្មទាប ធ្វើឱ្យកសិករបានផលចំណេញ តែទាមទារឱ្យកសិករចេះពីបច្ចេកទេសកសិកម្ម (Video inside)

31-07-2026 14:14

(ភ្នំពេញ)៖ លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សាគោលនយោបាយបានលើកឡើងថា ថ្លៃដើមផលិតកម្មទាប តែម្យ៉ាងក៏មិនអាចធ្វើឱ្យកសិករទទួលបានផលចំណេញដែរ តែទាមទារឱ្យកសិករចេះពីបច្ចេកទេសកសិកម្ម។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ច័ន្ទ សុផល អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សា ស្តីពី «ថ្លៃដើម និងការប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក ច័ន្ទ សុផល បានបញ្ជាក់យ៉ាងដូច្នេះថា «ការដាំដំណាំ និងចិញ្ចឹមសត្វ ទទួលបានផលខ្ពស់ ឬទាបទៅតាមបច្ចេកទេស អីចឹងត្រូវការមានចំណេះដឹង [...] រដ្ឋត្រូវមានតួនាទីច្រើន ទោះបីជាមិនមែនអ្នកធ្វើផ្ទាល់ ក៏ជាអ្នកផ្ដល់សេវាកម្មផងដែរ»

សូមស្តាប់ការលើកឡើងរបស់លោក ច័ន្ទ សុផល៖