លោក ច័ន្ទ សុផល៖ ទស្សនៈ «កម្ពុជាធ្វើកសិកម្មយូរហើយ តែនៅតែពឹងប្រទេសជិតខាង» ជាទស្សនៈមិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុង (Video inside)
31-07-2026 14:17
(ភ្នំពេញ)៖ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា ទស្សនៈដែលថា «កម្ពុជាធ្វើកសិកម្មយូរហើយ តែនៅតែពឹងប្រទេសជិតខាង» ជាទស្សនៈដែលមិនឆ្លុះបញ្ចាំងពីការពិតទាំងស្រុងទេ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ច័ន្ទ សុផល អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សា ស្តីពី «ថ្លៃដើម និងការប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។
លោក ច័ន្ទ សុផល បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះទស្សនៈដែលថា កសិកម្មមិនជឿនលឿន យូរហើយនៅតែពឹងផលិតផលប្រទេសគេ មិនត្រឹមត្រូវទាំងស្រុងទេ អាចថា ត្រូវចំពោះផលិតផលណាមួយ ប៉ុន្ដែនិយាយជារួម គឺមានការវិវត្ដ និងការអភិវឌ្ឍន៍បានច្រើនក្នុងប្រទេសយើង»។
សូមស្តាប់ការលើកឡើងរបស់លោក ច័ន្ទ សុផល៖









