* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ច័ន្ទ សុផល ពន្យល់ពីមូលហេតុដែលថ្លៃជីនៅកម្ពុជា ខ្ពស់ជាងប្រទេសជិតខាង (Video inside)

31-07-2026 14:20

(ភ្នំពេញ)៖ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់អំពីមូលហេតុធំៗជាច្រើន ដែលតម្លៃជីនៅក្នុងប្រទេសកម្ពុជា មានតម្លៃរាងខ្ពស់ជាបណ្ដាប្រទេសជិតខាង កត្តាសំខាន់ៗដែលនាំឲ្យឡើងថ្លៃ គឺការនាំចូលរបស់យើងមានតិចជាង ដែលនាំឲ្យតម្លៃដឹកជញ្ជូនខ្ពស់។

ការលើកឡើងរបស់លោក ច័ន្ទ សុផល ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ថ្លៃដើម និងការប្រកួត​ប្រជែង​ក្នុងវិស័យកសិកម្មកម្ពុជា»។

លោក ច័ន្ទ សុផល បានថ្លែងឲ្យដឹងថា តម្លៃជីខ្ពស់ដោយសារជីខ្លះជាជីនាំចូល ជីខ្លះយើងមិនមានរោងចក្រផលិតដោយខ្លួនឯងឡើយ។ កត្តាដែលនាំឲ្យជីឡើងថ្លៃខ្ពស់ទៀត នោះគឺការនាំចូលតិចៗ ការនាំចូលតិចតម្លៃខ្ពស់ជាងការនាំចូលច្រើន និងត្រូវការសុំការអនុញ្ញាតជាច្រើនក្នុងការនាំចូល ដែលត្រូវចំណាយថវិកាមួយតង់ទៀតលើបញ្ហាទាំងនេះ ដូច្នេះទើបធ្វើឲ្យតម្លៃជីនៅកម្ពុជាថ្លៃជាងបណ្ដាប្រទេសជិតខាង។

លោកបានបន្ថែមថា ក្នុងនោះអ្នកលក់រាយក៏តម្លើងថ្លៃខ្ពស់ទៀត ព្រោះការទិញជីយកទៅដាក់ដំណាំគឺមិនបានទូទាត់លុយភ្លាមៗនោះទេ។ ដើម្បីទិញជីមានតម្លៃធូរ គឺត្រូវតែទិញរួមគ្នាក្នុងបរិមាណច្រើន ព្រមទាំងមានប្រាក់កម្ចីពីធនាគារ ដែលមិនយកការប្រាក់ខ្ពស់ពេក៕

សូមស្តាប់ការលើកឡើងរបស់លោក ច័ន្ទ សុផល៖