* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គ្រឹះស្ថានធនាគារ មិនដែលឱ្យបុគ្គលិករបស់ខ្លួនទូរស័ព្ទ ទៅកាន់អតិថិជនឱ្យដកសាច់ប្រាក់ចេញពីគណនី ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការនោះទេ (Video inside)

01-08-2026 15:42

(ភ្នំពេញ)៖ លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងឲ្យដឹង ចំពោះធនាគារអេស៊ីលីដា មិនដែលឱ្យបុគ្គលិករបស់ខ្លួនទូរស័ព្ទ ទៅកាន់អតិថិជនឱ្យដកសាច់ប្រាក់ចេញពីគណនី ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រត្តិបត្តិការនោះទេ ប្រសិនបើមានអាចនេះជាករណីបោកប្រាស់។

ការលើកឡើងរបស់លោកស្រីធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «វិធានកា​រទប់ស្កាត់របស់អាជ្ញាធរមានសមត្ថកិច្ច ចំពោះការ​ឆបោក​បន្លំខ្លួន​ជា​បុគ្គលិក​ធនាគារ​»។

លោកស្រី ប៊ុត ប៊ុនសីហា បានថ្លែងថា កន្លងទៅយើងធ្លាប់បានឃើញជាក់ស្ដែងថា មានជនបោកប្រាស់អ្នកខលមកតែងតែរំលឹកឲ្យអតិថិជន ដកសាច់ប្រាក់ចេញពីគណនី ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រត្តិបត្តិការជាដើម។ ក្នុងករណីនេះ សូមជម្រាបថា បុគ្គលិកធនាគារមិនមានលក្ខខណ្ឌណាមួយ ខលទៅកាន់អតិថិជន ដើម្បីដកប្រាក់ចេញពីគណនី ធ្វើបច្ចុប្បន្នភាពនោះឡើយ។

លោកស្រីបានបន្ដថា ចំពោះប្រព័ន្ធរបស់ធនាគារ ប្រសិនបើត្រូវការធ្វើអ្វីមួយ គឺគ្រាន់តែ Update នៅ App ប៉ុណ្ណោះ ដោយមិនត្រូវការបុគ្គលិកធនាគារខលប្រាប់នោះទេ។ កន្លងមកខាងវិស័យធនាគារតែងតែជូនដំណឹងទៅដល់អតិថិជនជាច្រើន ក្នុងនោះក៏បញ្ជាក់ថា វិស័យធនាគារមិនមានបុគ្គលិកខលទៅកាន់អតិថិជន ដើម្បីធ្វើអ្វីមួយឡើយ។

លោកស្រីបានបញ្ជាក់ថា សូមជម្រាបជូនដំណឹងដល់សាធារណជន ពិសេសអតិថិជនរបស់ធនាគារអេស៊ីលីដា ​ប្រសិនបើជួបក្នុងករណីដូចបានរៀបរាប់ខាងលើនេះ សូមមេត្តាកុំធ្វើទៅតាមអ្វីដែលជូនបោកប្រាស់ប្រាប់ឲ្យសោះ ឬត្រូវផ្ដល់លេខសំងាត់ ព័ត៌មានផ្ទាល់ខ្លួនទៅកាន់ជនបោកប្រាស់ដែលខលមកនេះឡើយ៕

សូមស្តាប់ការលើកឡើងរបស់លោកស្រី ប៊ុត ប៊ុនសីហា៖