* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តើប្រជាពលរដ្ឋត្រូវធ្វើអ្វីខ្លះ ប្រសិនធ្លាក់ខ្លួនចាញ់បោកជនល្មើស លួចយកកុងធនាគារ? (Video inside)

01-08-2026 15:49

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានថ្លែងឲ្យដឹង បើទោះបីជាមានការជូនដំណឹងជារឿយៗ ក្រើនរំលឹកឲ្យប្រុងប្រយ័ត្ន អំពីបញ្ហានៃការឆបោក ឬការខលបោកប្រាស់ពីជនបោកប្រាស់យ៉ាងណាក្ដី យើងក៏ឃើញថា នៅតែមានអតិថិជនមួយចំនួនតូចត្រូវបានចាញ់បោក។
ប្រសិនបើប្រជាពលរដ្ឋធ្លាក់ខ្លួនចាញ់បោកជនល្មើស លួចយកគណនីធនាគារ យើងត្រូវផ្ដល់ព័ត៌មានទៅកាន់ធនាគារដោយផ្ទាល់ ដើម្បីធនាគារដោះស្រាយអំពីបញ្ហាទាំងនេះភ្លាមៗ។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ហេង សំណាង ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: កម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» លើប្រធានបទ៖ «វិធានកា​រទប់ស្កាត់របស់អាជ្ញាធរមានសមត្ថកិច្ច ចំពោះការ​ឆបោក​បន្លំខ្លួន​ជា​បុគ្គលិក​ធនាគារ​»។

លោកឧត្តមសេនីយ៍ទោ ហេង សំណាង បានថ្លែងថា «ក្នុងករណីពលរដ្ឋត្រូវបានចាញ់បោកជនបោកប្រាស់ និងត្រូវបានជនបោកប្រាស់គ្រប់គ្រងគណនី កត្តាដែលត្រូវធ្វើគឺ ត្រូវផ្ដល់ព័ត៌មានទៅកាន់ធនាគារដោយផ្ទាល់, ត្រូវរួសរាន់មកដាក់ពាក្យបណ្ដឹង នៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត។ ចំពោះការដាក់ពាក្យបណ្ដឹង គឺត្រូវធ្វើដោយផ្ទាល់ ដោយភាគីរងគ្រោះត្រូវទៅដោយផ្ទាល់ដាក់បណ្ដឹង ជាមួយអាជ្ញាធរដែលនៅជិតខ្លួន»។

លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានថ្លែងថា ដូចគ្នាចំពោះខាងធនាគារនៅពេលទទួលបានបណ្ដឹងបែបនេះ ពីអតិថិជន គឺត្រូវជួយដល់អតិថិជន តាមរយៈការផ្ដល់ដំណឹងឲ្យទៅប្ដឹងដល់អាជ្ញាធរដែលនៅជិតខ្លួន និងជួយសម្រួលរាល់កិច្ចការផ្សេងៗតាមដែលអាចធ្វើទៅបាន៕

សូមស្តាប់ការលើកឡើងរបស់ឧត្តមសេនីយ៍ទោ ហេង សំណាង និងលោកស្រី ប៊ុត ប៊ុនសីហា៖