* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

NBC: ការដកហូតអជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជីធនាគារទាំងបី ដែលមិនសូវមានភាពសកម្មក្នុងសេដ្ឋកិច្ច មិនប៉ះពាល់ទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះទេ

03-08-2026 16:15

(ភ្នំពេញ)៖ ធនាគារចំនួន៣ ត្រូវបានធនាគារជាតិនៃកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ប្រកាសដកអាជ្ញាបណ្ណ និងដាក់ឱ្យជម្រះបញ្ជី ដោយសារមិនសូវមានប្រតិបត្តិការសកម្មក្នុងសេដ្ឋកិច្ច បន្ទាប់ពីអាជីវកម្មរបស់គ្រឹះស្ថានទាំងនេះ ទទួលរងផលប៉ះពាល់ជាបន្តបន្ទាប់ពីកត្តាមួយចំនួន។

​បើតាមធនាគារជាតិនៃកម្ពុជា ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង ៣បូកបញ្ចូលគ្នាមានទំហំតួចប៉ុណ្ណោះធៀបនឹងប្រព័ន្ធធនាគារទាំងមូល ដែលអ្នកជំនាញផ្នែកហិរញ្ញវត្ថុលើកឡើងថា ការសម្រេចនេះនឹងមិនបង្កផលប៉ះពាល់ ទៅលើវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានោះទេ។

យោងតាមតួលេខផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង ៣ បូកបញ្ចូលគ្នាមានចំណែកត្រឹមតែ ០.៥% ប៉ុណ្ណោះធៀបនឹងទំហំសរុបក្នុងប្រព័ន្ធធនាគារ ក្នុងនោះទ្រព្យសកម្មមាន ០.៥% ប្រាក់បញ្ញើ ០.៥% និងឥណទាន ០.៥%។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា គ្រឹះស្ថានធនាគារទាំង ៣ នោះរួមមាន ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ​ត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន រីចឆ៍ & ផាតនើរ​ រួមនិងធនាគារ ហេង ហ្វឹង (ខេមបូឌា) ម.ក ​ធនាគារ អេចអេច (ខេមបូឌា) ម.ក ​ត្រូវបានដាក់ឱ្យជម្រះបញ្ជីដោយក្រុមហ៊ុន បេឃើរ ធីលលី (ខេមបូឌា) ឯ.ក)។

​មន្រ្តីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា «ការដាក់ឱ្យជម្រះបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ ថុដែលមិនមានអនុលោមភាព គឺជាប្រក្រតីភាពនៃការអនុវត្តការងាររបស់ធនាគារកណ្តាល ដែលជាអាជ្ញាធរត្រួតពិនិត្យប្រព័ន្ធធនាគារ ក្នុងគោលដៅរក្សាស្ថិរភាព តម្លាភាព និងកេរ្តិ៍ឈ្មោះនៃប្រព័ន្ធធនាគារទាំងមូល»។

ធនាគារជាតិនៃកម្ពុជា បានអនុវត្តនីតិវិធីជម្រះបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមិនមានអនុលោមភាពនេះតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ ហើយស្ថិរភាពប្រព័ន្ធធនាគារក៏បានលើកកម្ពស់ ជាបន្តបន្ទាប់គិតមកទល់ពេលនេះ។ គួររំលេចថា ថ្មីៗនេះ ធនាគារពាណិជ្ជពីរផ្សេងទៀត ក៏ត្រូវបានដាក់ឱ្យជម្រះបញ្ជីរួចហើយដែរ គឺ ធនាគារ ព្រីនស៍ និងធនាគារ ផេនដា។ យ៉ាងណាក៏ដោយ បើទោះបីជាបូកបន្ថែមទំហំប្រតិបត្តិការរបស់គ្រឹះស្ថានទាំង ៣ ដែលទើបដាក់ឱ្យជម្រះបញ្ជីជាមួយគ្រឹះស្ថានទាំង ២ ខាងលើ ក៏ចំណែកទីផ្សាររបស់គ្រឹះស្ថានទាំង ៥ បូកបញ្ចូលគ្នាមានប្រមាណត្រឹមតែ ១% ប៉ុណ្ណោះនៃប្រព័ន្ធធនាគារទាំងមូល។

អ្នកជំនាញបញ្ជាក់ថា ចាប់តាំងពីការធ្វើអាជីវកម្មក្នុងឆ្នាំ២០១៩ ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារទាំង ៣នេះ បានរងប៉ះពាល់ជាបន្តបន្ទាប់ និងមិនអាចស្តារឡើងវិញបាន ដោយសារកត្តាមួយចំនួនដូចជា វិបត្តិជម្ងឺកូវីដ-១៩ ស្ថានភាពសេដ្ឋកិច្ចមិនអំណោយផល គួបផ្សំនឹងការប៉ះពាល់កេរ្តិ៍ឈ្មោះ ដោយសារមាន មតិសាធារណៈមួយចំនួនដែលផ្សារភ្ជាប់គ្រឹះស្ថាននេះទៅនឹងសកម្មភាពមិនស្របច្បាប់មួយចំនួន៕