* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ វិស័យបរធនបាលកិច្ច កំពុងដើរតួនាទីសំខាន់ក្នុងការ ទាក់ទាញទុនវិនិយោគបរទេស ខណៈមកដល់បច្ចុប្បន្ននេះ កៀគរទុនវិនិយោគបានជិត ២៧០០លានដុល្លារ

04-08-2026 15:17

(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យបរធនបាលកិច្ចនៅកម្ពុជា បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញរំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) យ៉ាងសន្ធឹកសន្ធាប់ ចូលទៅក្នុងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមពីនេះក៏បានផ្ដល់នូវភាពច្បាស់លាស់ និងភាពរឹងមាំផ្នែកច្បាប់ ជូនដល់វិនិយោគិនគ្រប់រូប ទាំងជារូបវន្តបុគ្គល និងជានីតិបុគ្គលផងដែរ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងវេទិកា «បរធនបាលកិច្ច ឆ្នាំ២០២៦» ក្រោមមូលបទ «បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ» នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តយកចិត្តទុកដាក់ជំរុញ ពង្រឹង និងពង្រីកវិស័យបរធនបាលកិច្ចនេះ ឲ្យស្របតាមការវិវត្តជាក់ស្តែងយ៉ាងរហ័សនៃសង្គម-សេដ្ឋកិច្ចជាតិ ក៏ដូចជាតាមឧត្តមានុវត្តជាអន្តរជាតិ សម្រាប់រយៈពេលវែងទៅមុខទៀត។

លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានបង្ហាញពីតួលេខដ៏គួរឱ្យចាប់អារម្មណ៍ ដោយគិតមកដល់បច្ចុប្បន្ន បរធនបាលកិច្ចដែលបានបង្កើត និងចុះបញ្ជីត្រឹមត្រូវតាមច្បាប់បានកើនដល់ចំនួន ១ ៩៧៤ករណី ជាមួយនឹងទំហំបរធនសរុបប្រមាណជា ២ ៦៧២ លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ បរធនបាលកិច្ចភាគច្រើន ជាបរធនបាលកិច្ចពាណិជ្ជកម្ម ដែលបរធនបាលកិច្ចអចលនវត្ថុ និងបរធនបាលកិច្ចសេវារក្សាទុក ឬសេវារក្សាសុវត្ថិភាព មានកំណើនខ្ពស់ជាងគេ។

ជាក់ស្តែង គិតមកដល់ឆមាសទី១ ឆ្នាំ២០២៦ បរធនបាលកិច្ចអចលនវត្ថុចំនួន ១ ០២៥ ករណី ជាមួយនឹងទំហំបរធន ៩៩៣ លានដុល្លារអាមេរិក និងបរធនបាលកិច្ចសេវារក្សាទុក ឬរក្សាសុវត្ថិភាពចំនួន ៨៣១ ករណី ជាមួយទំហំបរធនប្រមាណ ៨៩៦ លានដុល្លារអាមេរិក ត្រូវបានបង្កើត និងចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច (ន.ប.ធ.)។

បរធនបាលកិច្ចទាំងនោះមាននៅតាមបណ្តារាជធានី-ខេត្តចំនួនប្រាំមួយ ច្រើនជាងគេគឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពង់ឆ្នាំង។ ការរីកចម្រើននេះឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន និងសក្តានុពលដ៏ធំធេងនៃវិស័យបរធនបាលកិច្ចក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕