* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ស៊ូ សុជាតិ៖ មិនមានលុយណា ធ្លាក់ពីលើមេឃនោះទេ! ការសន្យាផ្តល់ផលចំណេញខ្ពស់ខុសពីធម្មតា ដោយមិនបាច់ធ្វើអ្វីសោះ គឺជាការឆបោក (Scam)

04-08-2026 16:03

(ព្រះសីហនុ)៖ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា មិនមានលុយណា ធ្លាក់ពីលើមេឃនោះទេ, ខណៈការសន្យាផ្តល់ផលចំណេញខ្ពស់ខុសពីធម្មតា ដោយមិនបាច់ធ្វើអ្វីសោះនោះ​ គឺជាការឆបោក (Scam)។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួមក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពី «ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ ក្នុងវិស័យមូលបត្រ» នៅខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦។

លោក ស៊ូ សុជាតិ បានផ្ញើជាសារដាស់តឿនថា «មិនមានលុយណាធ្លាក់ពីលើមេឃនោះទេ! ការវិនិយោគពិតប្រាកដ ត្រូវតែផ្អែកលើ សកម្មភាពអាជីវកម្មច្បាស់លាស់ និងមានលទ្ធផលជាក់ស្តែង។ ក៏ប៉ុន្តែការអូសទាញ ជាមួយនឹងការសន្យាផ្តល់ ផលចំណេញ ឬការប្រាក់ខ្ពស់ខុសពីធម្មតា ដោយមិនបាច់ធ្វើអ្វីសោះនោះ គឺជាការឆបោក (Scam) យ៉ាងពិត ប្រាកដ»។

លោក ស៊ូ សុជាតិ បន្ថែមថា ជាការប្រុងប្រយ័ត្នសាធារណជន ត្រូវវិនិយោគតែជាមួយក្រុមហ៊ុន ដែលបានចុះបញ្ជី និងមានអាជ្ញាបណ្ណ ឬការអនុញ្ញាតត្រឹមត្រូវ ពីនិយ័តករមូលបត្រកម្ពុជា ប៉ុណ្ណោះ។

លោក ស៊ូ សុជាតិ បានប្រាប់ឲ្យវិនិយោគជាមួយតែក្រុមហ៊ុនណា​ ដែលមានអាជ្ញាបណ្ណ ឬការអនុញ្ញាតនិងវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុ ដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ជាធរមាន ព្រមទាំង រួមគ្នាចាត់វិធានការផ្លូវច្បាប់ឱ្យទាន់ពេលវេលា ដើម្បីទប់ស្កាត់ការកៀរគរ និងការប្រមូលមូលនិធិពីសាធារណ ជនក្រោមរូបភាពវិនិយោគផ្សេងៗ ដោយសន្យាផ្តល់ប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ដែលជាសកម្មភាពខុស ច្បាប់នាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សាធារណជន ដែលមានគណនីតេឡេក្រាមពិតប្រាកដរបស់ខ្លួន នៅក្នុងក្រុមតេឡេក្រាមទាំងឡាយណា ដែលផ្សព្វផ្សាយទាក់ទាញសាធារណជន ឱ្យដាក់ប្រាក់វិនិយោគដែលមិនមែនជា ការវិនិយោគស្របច្បាប់ និងមិនមានអាជ្ញាបណ្ណត្រឹមត្រូវ ឬសន្យាផ្តល់ប្រាក់ចំណេញត្រឡប់មកវិញច្រើនខុស ពីធម្មតា សូមរួសរាន់ចាកចេញ (Leave) ពីក្រុមតេឡេក្រាមទាំងនោះជាបន្ទាន់ ដើម្បីចៀសវាងការចាញ់បោក ឬមានការពាក់ព័ន្ធ។

លោក ស៊ូ សុជាតិ បានគូសបញ្ជាក់ថា ក្នុងករណីចាំបាច់ អាជ្ញាធរនឹងចាត់វិធានការផ្សព្វផ្សាយបញ្ជីឈ្មោះគណនីតេឡេក្រាម ដែលនៅបន្តជាសមាជិក មិនបានចាកចេញពីក្រុមតេឡេក្រាមទុច្ចរិតទាំងនោះ៕