* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តសម្របសម្រួលជានិច្ចដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលវិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត

04-08-2026 16:37

(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «វឌ្ឍនភាពនៃការវិនិយោគលើវិស័យផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា» ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃ ក.អ.ក. តំណាងក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាក្រុមហ៊ុនផលិតខ្សែភ្លើងក្នុងរថយន្ត ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

អង្គប្រជុំទាំងមូលបានដំណើរការទៅយ៉ាងរលូន ដោយបានផ្តោតលើរបៀបវារៈ និងគោលបំណងយុទ្ធសាស្ត្រសំខាន់ៗ រួមមាន៖ ការពិនិត្យលើបច្ចុប្បន្នភាពនៃវឌ្ឍនភាពទូទៅ របស់វិស័យផលិតខ្សែភ្លើងក្នុងរថយន្តនៅកម្ពុជា, បទរាយការណ៍ដោយសង្ខេបពីបច្ចុប្បន្នភាពនៃសកម្មភាពផលិតកម្ម និងស្ថានភាពទូទៅនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដោយតំណាងក្រុមហ៊ុននីមួយៗ, និងការលើកឡើងពីតំណាងក្រុមហ៊ុននីមួយៗ នូវមតិយោបល់ និងសំណូមពរផ្សេងៗ ក្នុងគោលបំណងធ្វើឱ្យដំណើរការអាជីវកម្មក្នុងវិស័យនេះ កាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។

អង្គប្រជុំបានទទួលស្តាប់ដោយយកចិត្តទុកដាក់ និងបានបើកការពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅ រវាងតំណាងក្រសួង-ស្ថាប័នរដ្ឋ និងភាគីឯកជន សំដៅស្វែងរកយន្តការរួម ដែលឆ្លើយតបចំតម្រូវការ និងទាន់ពេលវេលា។

នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ឡើងវិញពីជំហរយ៉ាងរឹងមាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តគាំទ្រ និងសម្របសម្រួលជានិច្ច ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាការវិនិយោគលើការផលិតខ្សែភ្លើងក្នុងរថយន្ត រក្សាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់ ព្រមទាំងបន្តបង្កើនបរិយាកាសអំណោយផលក្នុងការជំរុញ និងលើកទឹកចិត្តដល់ការពង្រីកទុនវិនិយោគបន្ថែមនាពេលខាងមុខ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យមួយនេះ ក្នុងការរួមចំណែកយ៉ាងសកម្មដល់ការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាទំនើបផងដែរ។

ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់ការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីឯកជន ក្នុងការតាមដាន និងឆ្លើយតបលើរាល់សំណូមពរដែលបានលើកឡើងក្នុងកិច្ចប្រជុំ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងតំបន់និងសកលលោក។

ជាលទ្ធផល តំណាងក្រុមហ៊ុនផលិតខ្សែភ្លើងក្នុងរថយន្តទាំងអស់ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ក.អ.ក. ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានបើកវេទិកាពិភាក្សាដោយផ្ទាល់ ប្រកបដោយភាពស្និទ្ធស្នាល និងឆន្ទៈសហការខ្ពស់។

កិច្ចប្រជុំបានបញ្ចប់ទៅដោយក្នុងបរិយាកាសស្និទ្ធស្នាល ដោយទទួលបាននូវការប្តេជ្ញាចិត្តរួមគ្នារវាងផ្នែករដ្ឋ និងវិស័យឯកជន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលដៅពង្រឹងជំនឿទុកចិត្តលើបរិយាកាសវិនិយោគនៅកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន៕