* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកដំណើរតាមផ្លូវអាកាសកម្ពុជាធ្លាក់ចុះ៩% តែការដឹកជញ្ជូនទំនិញកើនឡើង ២១%

05-08-2026 17:10

(ភ្នំពេញ)៖ នៅរយៈពេល៧ខែ ឆ្នាំ២០២៦ ពោលចាប់ពីខែមករា ដល់ខែកក្កដា អ្នកដំណើរចេញចូលក្នុងប្រទេសកម្ពុជា តាមផ្លូវអាកាសមានជាង ៣លាននាក់ ធ្លាក់ចុះ ៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៥ តែការដឹកជញ្ជូនទំនិញកើនឡើង ២១%។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ នេះ អាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន តេជោ (KTI) សៀមរាបអង្គរ (SAI) និងព្រះសីហនុ (KOS) បានទទួលជើងហោះហើរចេញ-ចូលសរុបជាង ៣ម៉ឺនជើង (៣៧,២៤៨ ជើង) ដែលថយចុះ ១%។ ចំណែកអ្នកដំណើរចេញ-ចូលសរុបមានចំនួន ៣,៧១២,៦៣៩ នាក់ ធ្លាក់ចុះ ៩%។

ទោះជាយ៉ាងណា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចេញ-ចូល មានចំនួនជាង ៥៧ពាន់តោន (៥៧,១០២ តោន) កើនឡើង ២១% និងជើងហោះហើររំលងមានចំនួនជាង ៥ម៉ឺនជើង (៥៣,២១៣ ជើង) កើនឡើង ៥%។

បើតាមលោក ស៊ិន ចាន់សិរីវុត្ថា, គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ កំពុងប្រតិបត្តិការ (ជាតិ ៤ និងអន្តរជាតិ ២៩)។

ជើងហោះហើរចេញ-ចូលជាមធ្យមក្នុងមួយសប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោមាន ៧៩២ ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមាន ២៦០ ជើង, អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមាន ៦៨ជើង និងអាកាសយានដ្ឋានតារាសាគរមាន ៤ ជើង។ សរុបជើងហោះហើរចេញ-ចូលនៃអាកាសយានដ្ឋានទាំងបួនមានចំនួន ១,១២៤ ជើងក្នុងមួយសប្តាហ៍៕