* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ពន្ធដារ៖ សូមកុំយល់ច្រឡំថា ការចុះធ្វើសវនកម្មជាការចុះទៅអារ.ក ម្ចាស់អាជីវកម្ម (Video inside)

06-08-2026 16:31

(ភ្នំពេញ)៖ លោក តែ ហ្សឺឌី ប្រធាននាយកដ្ឋានសវកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា សូមមេត្តាឈប់យល់ច្រឡំថា ការចុះធ្វើសវនកម្មជាការចុះទៅអារ.ក ម្ចាស់អាជីវកម្ម គឺមិនមែននោះទេ រាល់មន្រ្ដីដែលបានចុះទៅដល់ទីតាំង គឺជាមន្រ្ដីដែលជំនាញដែលអគ្គនាយកដ្ឋានពន្ធដារបញ្ជូនទៅប៉ុណ្ណោះ។

លើកឡើងរបស់លោក តែ ហ្សឺឌី ធ្វើឡើងក្នុងកម្មវិធីពន្ធដារកម្ពុជាស្ដីពី កាតព្វកិច្ចសារពើពន្ធ និងសវនកម្មពន្ធដារ ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារ។

លោក តែ ហ្សឺឌី បានថ្លែងឲ្យដឹងថា ការចុះធ្វើសវនកម្ម គឺជាការអប់រំ ដល់ទីតាំងសហគ្រាស ដូច្នេះសូមអ្នកជាប់ពន្ធទាំងអស់ ពិសេសម្ចាស់សហគ្រាស សូមមេត្តាកុំយល់ច្រឡំថា ការចុះដល់ទីតាំងសុទ្ធតែការចុះទៅចាប់ទោសឲ្យសោះ ឬអ្នកខ្លះនិយាយថា ជាការចុះទៅអារ ក ទៅទៀត ដូច្នេះសូមជ្រាបថា ការចុះដល់ទីតាំងរបស់មន្រ្ដី គឺជាសេវាមួយដែលរដ្ឋបាលសារពើពន្ធ បានបញ្ជូនមន្រ្ដីដែលជាសាវនករជំនាញចុះដល់ទីតាំង។

លោកបានបន្ដថា ចំពោះការចុះដល់ទីតាំងនេះ អាចជាឱកាសផងដែរសម្រាប់ម្ចាស់សហគ្រាស ព្រោះមន្រ្ដីទាំងអស់នឹងជួយពិនិត្យរាល់ការកត់ត្រានានា របស់បុគ្គលិកសហគ្រាសទាំងអស់ថា តើការកត់ត្រាត្រឹមត្រូវតាមជំនាញច្បាប់ឬទេ ប្រសិនជាមិនត្រឹមត្រូវទេ ត្រូវកែតម្រូវបែបណាទើបត្រឹមត្រូវជាដើម ដោយឡែកចំពោះការចុះរបស់មន្រ្ដីទៀតសោត គឺជាការចុះជួយដោយមិនគិតកម្រៃនោះទេ។

លោកបានបញ្ជាក់ថា កត្តាសំខាន់នៃការចុះរបស់មន្រ្ដី គឺបានធានាដល់ម្ចាស់សហគ្រាសយ៉ាងច្បាស់ថា ការធ្វើកន្លងមករបស់ម្ចាស់សហគ្រាសសុទ្ធតែត្រឹមត្រូវតាមច្បាប់ តាមបទប្បញ្ញតិពន្ធដារជាធរមាន។ មួយទៀតគឺធានាបានភាពត្រឹមត្រូវនៃការកាន់កាប់បញ្ជីការគណនី ក្នុងកតព្វកិច្ចសារពើពន្ធ ដូច្នេះការចុះផ្ទាល់ដល់ទីតាំងនេះ ជាការជជែកវែកញែកគ្នាយ៉ាងច្បាស់ពីសំណាក់មន្រ្ដី និងម្ចាស់សហគ្រាស។

លោក តែ ហ្សឺឌី បានថ្លែងឲ្យដឹងថា កត្តាសំខាន់នោះ គឺធានាបានតម្លាភាព និងសមធម៌នៃការបង់ពន្ធ ដូច្នេះសូមម្ចាស់សហគ្រាសទាំងអស់ មេត្តាកុំខ្លាចឲ្យសោះ ចំពោះការចុះដល់ទីតាំងរបស់មន្រ្ដីពន្ធដារយើង៕