* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុនក្នុងស្រុកមួយបោះទុនជាង ១០ លានដុល្លារ បង្កើតរោងចក្រកែច្នៃអំបិល (Video inside)

06-08-2026 17:56

(ភ្នំពេញ)៖ ក្រុមហ៊ុនក្នុងស្រុកមួយ បានបោះទុនវិនិយោគជាង ១០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើតរោងចក្រកែច្នៃអំបិលនៅខេត្តកំពង់ស្ពឺ ដែលជាសញ្ញាវិជ្ជមានក្នុងការជំរុញវិស័យអំបិលកម្ពុជាឱ្យកាន់តែរីកចម្រើន និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ នេះបើយោងតាមការបញ្ជាក់របស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម«គ»នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមចំនួន ១៣ ចំណុចរបស់វិស័យឯកជន នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦នេះ លោក ជា វុទ្ធី បានឱ្យដឹងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានឯកភាពលើចំណារនៃរបាយការណ៍កិច្ចប្រជុំច្រកចេញចូលតែមួយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៣ ខែសីហា កន្លងទៅនេះ ដោយឯកភាពឱ្យក្រុមហ៊ុននេះវិនិយោគ។

លោកបន្ថែមថា មិនតែប៉ុណ្ណោះ សម្ដេចធិបតីក៏បានណែនាំឱ្យមានកិច្ចប្រជុំដោយឡែកមួយ ដើម្បីពិនិត្យពិភាក្សាលើវិស័យអំបិលទាំងមូល ក្នុងការរៀបចំយុទ្ធសាស្ត្រ និងការលើកទឹកចិត្តបន្ថែម ទាំងផ្នែកពន្ធគយ និងមិនមែនពន្ធគយ ដើម្បីគាំទ្រវិស័យដ៏សំខាន់នេះ។

ការវិនិយោគនេះត្រូវបានមើលឃើញថាជាចំណុចចាប់ផ្ដើមដ៏ល្អមួយ ស្របពេលដែលអំបិលត្រូវបានចាត់ទុកជាទំនិញយុទ្ធសាស្ត្រ និងជាទំនិញជាតិរបស់កម្ពុជា។ កន្លងមក វិស័យអំបិលនៅកម្ពុជា ជាពិសេសនៅខេត្តកំពត និងកែប បានជួបប្រទះបញ្ហាប្រឈមមួយចំនួន រួមទាំងការបោះបង់ចោលស្រែអំបិលដោយសារកង្វះគោលនយោបាយគាំទ្ររឹងមាំ និងការកើនឡើងនៃវិស័យអចលនទ្រព្យជាដើម។

លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកដំណើរការរោងចក្រកែច្នៃអំបិលនេះ ដោយរំពឹងថានឹងជួយកាត់បន្ថយការនាំចូលអំបិលពីបរទេស និងលើកកម្ពស់គុណភាពអំបិលក្នុងស្រុក ដែលមានគុណភាពល្អ៕