* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល និងវិស័យឯកជន រួមគ្នាស្វែងរកដំណោះស្រាយ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅ​​ផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា (Video inside)

07-08-2026 09:56

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល និងវិស័យឯកជនផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា បានជួបពិភាក្សាស្វែករកដំណោះស្រាយ ក្នុងការលើកកម្ពស់បរិយា​កាស​ធុរកិច្ច ក្នុងកិច្ចប្រជុំលើកទី៤ របស់ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

វិស័យឯកជនបានលើកយកបញ្ហាប្រឈមសំខាន់ៗចំនួន១៣ ដែលប៉ះពាល់ដល់ការធ្វើអាជីវកម្ម រួមមានការនាំចូលនិងផលិតកម្មអំបិល ការទទួលបានហិរញ្ញប្បទាន ការលើកទឹកចិត្តវិនិយោគ ថ្លៃអគ្គិសនី នីតិវិធីផ្តល់អាជ្ញាបណ្ណអាជីវកម្ម ការអនុវត្តបទប្បញ្ញត្តិផ្នែកបរិស្ថាន បញ្ហាកង្វះកម្លាំងពលកម្មជំនាញ ការកែច្នៃគ្រាប់ស្វាយចន្ទី ការបញ្ជាក់ស្តង់ដាផលិតផល ការអភិវឌ្ឍសហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងការពង្រឹងអនុលោមភាពរបស់អាជីវកម្មលក់អនឡាញ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព។

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសហប្រធានក្រុម «គ» បានគូសបញ្ជាក់ថា៖ «តម្លៃនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ មិនស្ថិតនៅលើចំនួនបញ្ហាដែលត្រូវបានលើកឡើងនោះទេ ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាដំណោះស្រាយដែលមានភាពច្បាស់លាស់ អាចអនុវត្ត និងតាមដានបាន។ បញ្ហាប្រឈមរបស់វិស័យឯកជន មិនមែនសុទ្ធតែកើតចេញពីកង្វះគោលនយោបាយ ឬបទប្បញ្ញត្តិនោះទេ។ ក្នុងករណីជាច្រើន បញ្ហាកើតចេញពីគម្លាតរវាងគោលនយោបាយ ការអនុវត្ត និងបទពិសោធន៍ជាក់ស្តែងរបស់ធុរកិច្ច»។

ការពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយភាពបើកចំហ និងស្ថាបនា ដោយបញ្ហា និងសំណូមពរទាំងអស់ត្រូវបានពិនិត្យ និងដោះស្រាយក្នុងក្របខណ្ឌក្រុមការងារ ទាំងនៅកម្រិតបច្ចេកទេស និងកម្រិតគោលនយោបាយ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពលើវិធានការជាក់លាក់មួយចំនួន រួមមានការបន្តធ្វើសាមញ្ញកម្មនីតិវិធី និងរដ្ឋបាល ពន្លឿនឌីជីថលូបនីយកម្មសេវាសាធារណៈ ពង្រឹងការគាំទ្រដល់សហគ្រាសក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពង្រីកការបណ្តុះបណ្តាលជំនាញផ្អែកលើតម្រូវការរបស់ឧស្សាហកម្ម គាំទ្របច្ចេកទេស ហិរញ្ញវត្ថុ និងទីផ្សារ ព្រមទាំងការសម្របសម្រួលស្ថាប័ន និងកំណត់យន្តការតាមដាន ដើម្បីធានាការអនុវត្តវិធានការទាំងនេះឱ្យមានប្រសិទ្ធភាព។

ក្រុម «គ» នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គឺជាយន្តការសម្រាប់រាជរដ្ឋាភិបាល និងវិស័យឯកជន ពិភាក្សា និងរួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកគោលនយោបាយ បទប្បញ្ញត្តិ និងការអនុវត្ត ដែលប៉ះពាល់ដល់វិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា។

យន្តការនេះមានគោលបំណងប្រែក្លាយបញ្ហាប្រឈមរបស់វិស័យឯកជនទៅជាកំណែទម្រង់ និងដំណោះស្រាយជាក់ស្តែង ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា និងជំរុញការអភិវឌ្ឍវិស័យឯកជន៕