* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អូស្ត្រាលីបន្តគាំទ្រកម្ពុជា ក្នុងការជំរុញសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកឱ្យប្រសើរឡើង

07-08-2026 14:29

(ភ្នំពេញ)៖ ប្រទេសអូស្ត្រាលី​ អះអាងបន្តជួយកម្ពុជា ក្នុងការពង្រឹងសក្តានុពលនៃការកែច្នៃគ្រាប់ស្វាយចន្ទី ​ក្នុងស្រុកឱ្យប្រសើរឡើង ដោយវិស័យនេះ ជាវិស័យដ៏សំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារ។

ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទីពីរ លើពិភពលោក ប៉ុន្តែមានតែប្រមាណ ៥ ភាគរយប៉ុណ្ណោះនៃទិន្នផលសរុប ដែលត្រូវបានកែច្នៃនៅក្នុងប្រទេស។ ការខ្វះខាតសមត្ថភាពកែច្នៃក្នុងស្រុកនេះ បានធ្វើឱ្យកម្ពុជាបាត់បង់ចំណូលសក្តានុពលជាង ១២៥ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ខណៈដែលកសិករ និងពាណិជ្ជករនៅតែប្រឈមនឹងហានិភ័យពីការប្រែប្រួលតម្លៃទីផ្សារ។

ដើម្បីដោះស្រាយបញ្ហានេះ អូស្ត្រាលីកំពុងសហការជាមួយក្រុមហ៊ុន Olam Food Ingredients (ofi) ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មសកល មានចំណែកពី ២០ ទៅ ២៥ ភាគរយនៃទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ កិច្ចសហការនេះមានគោលបំណងបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ៨០ តោនក្នុងមួយថ្ងៃ និងជំរុញការវិនិយោគរហូតដល់ ១០ លានដុល្លារអាមេរិកក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។

យោងតាមទិន្នន័យក្រៅផ្លូវការពីសមាគមស្វាយចន្ទីកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅប្រមាណ ១ ០៣០ ០០០ តោន ទៅកាន់ប្រទេសវៀតណាម ដែលផ្តល់ចំណូលបានប្រមាណ ១ ៧៥១ លានដុល្លារអាមេរិក កើនឡើង ២៨.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានបញ្ជាក់ថា ដោយសារតម្លៃគ្រាប់ស្វាយចន្ទីឆៅល្អប្រសើរជាងរាល់ឆ្នាំ ទើបនាំឱ្យពាណិជ្ជករបង្ខំចិត្តលក់គ្រាប់ឆៅទៅក្រៅប្រទេស ធ្វើឱ្យបរិមាណគ្រាប់សម្រាប់បម្រើដល់ការកែច្នៃក្នុងស្រុកមានតិចតួច ស្របពេលដែលលទ្ធភាពនៃការកែច្នៃក្នុងស្រុកនៅមានកម្រិត។ បើតាម លោក អួន ស៊ីឡុត តម្លៃស្វាយចន្ទី​ ក្នុងខែកក្កដាឆ្នាំនេះ ​មានតម្លៃ ៨ ២០០រៀ0លក្នុងមួយគីឡូក្រាម ខណៈកាលពីឆ្នាំ២០២៥ មានតម្លៃត្រឹមតែ ៧ ៥០០រៀលប៉ុណ្ណោះ៕