* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការដោះស្រាយបញ្ហាដែលកើតមានឡើងរវាងអតិថិជន និងស្ថាប័នធនាគារឱ្យមានប្រសិទ្ធភាពខ្ពស់ ទាមទារឱ្យភាគីទាំងពីរមានឆន្ទៈ និងអង្គុយជែកគ្នាដោយភាពស្មោះត្រង់ (Video inside)

07-08-2026 14:45

(ភ្នំពេញ)៖ លោក ហេង កូយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ បានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាដែលកើតមានឡើងរវាងអតិថិជន និងស្ថាប័នធនាគារឱ្យមានប្រសិទ្ធភាពខ្ពស់ ទាមទារឱ្យភាគីទាំងពីរមានឆន្ទៈ និងអង្គុយជជែកគ្នាដោយភាពស្មោះត្រង់។

លោកបានពន្យល់ថា នៅពេលមានបញ្ហា អតិថិជនតែងតែសង្ឃឹមថានឹងទទួលបានដំណោះស្រាយភ្លាមៗ ប៉ុន្តែការពិតគឺការដោះស្រាយវិវាទទាមទារឱ្យភាគីទាំងសងខាងមានសុឆន្ទៈក្នុងការរកដំណោះស្រាយរួមគ្នា។ ដូច្នេះ ភាគីអតិថិជន និងភាគីធនាគារ ត្រូវមានភាពស្មោះត្រង់ និងត្រៀមផ្តល់ជម្រើសដំណោះស្រាយ។ គ្រឹះស្ថានធនាគារត្រូវសិក្សាពីបញ្ហា និងផ្តល់ជម្រើសដំណោះស្រាយសមស្រប ខណៈអតិថិជនក៏ត្រូវចូលរួមសហការផ្តល់ព័ត៌មានបន្ថែម និងមានឆន្ទៈក្នុងការដោះស្រាយ។

ប្រសិនបើភាគីទាំងសងខាងយល់ពីគោលការណ៍សម្រុះសម្រួលនេះ ប្រសិទ្ធភាពនៃការដោះស្រាយនឹងមានខ្ពស់។ ផ្ទុយទៅវិញ ប្រសិនបើអតិថិជនមិនចូលរួមសហការ មិនផ្តល់ព័ត៌មានច្បាស់លាស់ ឬមិនអាចទាក់ទងបាន នោះនីតិវិធីដោះស្រាយក៏មិនអាចបន្តទៅមុខបានដែរ។

លោកលើកឡើងបែបនេះ នៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សា ស្តីពី «យន្តការ ពង្រឹងលើការការពារអ្នកប្រើប្រាស់ ក្នុង វិស័យហិរញ្ញវត្ថុនៅកម្ពុជា»៕

សូមស្តាប់ការលើកឡើងរបស់លោក ហេង កូយ៖