* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាយន្តការថ្មីជួយអតិថិជន និងដោះស្រាយវិវាទប្រកបដោយតម្លាភាព (Video inside)

07-08-2026 14:50

(ភ្នំពេញ)៖ លោក ហេង កូយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ក្នុងការពង្រឹងកិច្ចការពារបន្ថែមដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផ្ដល់ចំណេះដឹង និងជួយដោះស្រាយវិវាទនានាប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។

លោក ហេង កូយ បានបន្តថា មជ្ឈមណ្ឌលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ និងផ្ដល់ប្រឹក្សាដល់សាធារណជន ឲ្យយល់ដឹងពីរបៀបជ្រើសរើសគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ និងត្រៀមលក្ខណៈឲ្យបានប្រសើរមុននឹងប្រើប្រាស់សេវា។ ក្រៅពីនេះ មជ្ឈមណ្ឌលក៏ជាមធ្យោបាយបន្ថែមមួយទៀត សម្រាប់ជួយដោះស្រាយវិវាទដែលកើតមានឡើងរវាងអ្នកប្រើប្រាស់ និងគ្រឹះស្ថានហិរញ្ញវត្ថុ ឲ្យទទួលបានដំណោះស្រាយលឿន និងត្រឹមត្រូវ។

លោកបន្ថែមថា មជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រតិបត្តិការដោយប្រកាន់ខ្ជាប់នូវគោលការណ៍តម្លាភាព ឯករាជ្យភាព និងការរក្សាការសម្ងាត់ព័ត៌មានរបស់អតិថិជន។ អ្វីដែលសំខាន់នោះគឺ អ្នកប្រើប្រាស់សេវាទាំងអស់ មិនតម្រូវឲ្យបង់ថ្លៃសេវាអ្វីឡើយនៅពេលស្វែងរកជំនួយពីមជ្ឈមណ្ឌល។

លោកលើកឡើងបែបនេះ នៅក្នុងកម្មវិធី FRESH BUSINESS ពិភាក្សា ស្តីពី «យន្តការពង្រឹងលើការការពារអ្នកប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា»។

សូមស្តាប់ការលើកឡើងបន្ថែមរបស់ លោក ហេង កូយ៖