គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ មិនមានគោលការណ៍ដាក់សម្ពាធ ឬបំភ័យអ្នកជំពាក់បំណុល ដើម្បីទារប្រាក់ឡើយ (Video inside)
07-08-2026 14:52
(ភ្នំពេញ)៖ លោក ហេង កូយ នាយកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ មិនមានគោលការណ៍ដាក់សម្ពាធ ឬបំភ័យអ្នកជំពាក់បំណុលដើម្បីទារប្រាក់ឡើយ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ហេង កូយ អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «យន្តការពង្រឹងលើការការពារអ្នកប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា» ក្នុងកម្មវិធី Fresh Business។
លោក ហេង កូយ បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធជាមួយនឹងការដាក់សម្ពោធ ក្នុងការបង់សង់ ឬក៏ចំពោះអ្នកដែលសង់យឺតជាដើម ខ្ញុំចង់បញ្ជាក់ជូនថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិកម្ពុជា គឺមិនមានគោលការណ៍ដាក់សម្ពាធនោះទេ»៕
សូមស្តាប់ការលើកឡើងរបស់លោក ហេង កូយ៖











