អ្នកជំនាញ​​លើកទឹកចិត្តឱ្យពលរដ្ឋដោះស្រាយបញ្ហា តាមរយៈមជ្ឈមណ្ឌល​ការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ, ​ធនាគារជាតិ និងគ្រឹះស្ថានដែលខ្លួនខ្ចី ​ជាជាងបង្ហោះតាមបណ្តាញសង្គម (Video inside)

07-08-2026 15:19

(ភ្នំពេញ)៖ លោក ហេង កូយ នាយកដ្ឋានមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិញ្ញវត្ថុ បានលើកទឹកចិត្តដល់សាធារណជន ដោះស្រាយបញ្ហាតាមរយៈមជ្ឈមណ្ឌល​ការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ, ​ធនាគារជាតិ និងគ្រឹះស្ថានដែលខ្លួនខ្ចី ​ជាជាងបង្ហោះតាមបណ្តាញសង្គម ដែលបង្កឱ្យមានការយល់ច្រឡំណាមួយកើតឡើង។

ការលើកឡើងរបស់លោក ហេង កូយ ធ្វើឡើងអក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការ​ពង្រឹង​លើ​ការការ​ពារអ្នក​ប្រើប្រាស់​ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា»។

លោក ហេង កូយ បានថ្លែងឲ្យដឹងថា ជាការពិតពលរដ្ឋមួយចំនួន មិនរិះរកដំណោះស្រាយនោះទេ ពេលមានបញ្ហាគឺបង្ហោះ ក្នុងបណ្ដាញសង្គមនានាដូចជា បណ្ដាញសង្គម Facebook ជាដើម ចំណែកអតិថិជនខ្លះទៀត រកដំណោះស្រាយពិតមែន ប៉ុន្ដែបើដំណោះស្រាយមិនពេញចិត្តទេ នោះគឺពួកគាត់អាចនឹងបង្ហោះតាមបណ្ដាញសង្គមដូចគ្នា។

លោកបានបញ្ជាក់ថា ក្នុងករណីពលរដ្ឋ អតិថិជនមានបញ្ហាណាមួយ សូមមេត្តារិះរកដំណោះស្រាយជាមួយគ្រឹះស្ថាន ដែលខ្លួនកំពុងប្រើប្រាស់ ឬអាចមកមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិញ្ញវត្ថុ ឬធនាគារជាតិនៃកម្ពុជា ដើម្បីស្វះស្វែងរកដំណោះស្រាយ៕

សូមស្តាប់ការលើកឡើងរបស់លោក ហេង កូយ៖