ធនាគារជាតិនៃកម្ពុជា តម្រូវឱ្យម្ចាស់អាជីវកម្ម ដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអុីវ៉ាឡេត) សម្រាប់ការទូទាត់លើផលិតផល ឬសេវាកម្ម ត្រូវជូនដំណឹងមកធនាគារជាតិជាមុន
10-08-2026 18:03
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែសីហានេះបានចេញសេចក្ដីជូនដំណឹង ស្ដីពី កាតព្វកិច្ចជូនដំណឹងរបស់ម្ចាស់អាជីវកម្ម ដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក (គណនីអុីវ៉ាឡេត) សម្រាប់ការទូទាត់លើផលិតផល ឬសេវានៅក្នុងបណ្ដាញតែមួយ។
បានន័យថា ម្ចាស់អាជីវកម្ម ដែលបានចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក សម្រាប់ការទូទាត់លើផលិតផល ឬសេវាកម្មរបស់ខ្លួន ត្រូវជូនដំណឹងធនាគារជាតិនៃកម្ពុជា ជាមុនសិន មុននឹងធ្វើប្រតិបត្តិការទូទាត់៕






