* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យុទ្ធសាស្ត្រជាតិថ្មី​៖ ធុរកិច្ចថ្មីក្នុងដំណាក់កាលបង្កើតគំនិត និងបង្កើតគំរូដើម មិនតម្រូវឱ្យចុះបញ្ជីអាជីវកម្មឡើយ

11-08-2026 16:09

(ភ្នំពេញ)៖ តាម​រយៈយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី២០២៦-២០៣០ ដែលទើបនឹងដាក់ឱ្យអនុវត្តនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានផ្តល់នូវភាពបត់បែនថ្មី​ ​ដោយមិនតម្រូវឱ្យធុរកិច្ចថ្មី ក្នុងដំណាក់កាលបង្កើតគំនិត និងបង្កើតគំរូដើម ចុះបញ្ជីអាជីវកម្មឡើយ ហើយពួកគេនៅតែអាចទទួលបានយន្តការគាំទ្រដែលមានស្រាប់ តាមរយៈកម្មវិធីគាំទ្រផ្សេងៗ នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ជាពិសេសពីអង្គការគាំទ្រធុរកិច្ចថ្មី (ESOs)។

​យោងតាមយុទ្ធសាស្ត្រជាតិថ្មីនេះ ធុរកិច្ចថ្មីអាចដំណើរការនៅក្រៅប្រព័ន្ធក្នុងដំណាក់កាលដំបូងទាំងនេះ ខណៈពេលដែលពួកគេកំពុងបង្កើតគំនិត និងធ្វើតេស្តផលិតផល ឬសេវាកម្មរបស់ពួកគេ។ ទោះបីជាមិនទាន់ចុះបញ្ជីក៏ដោយ ពួកគេនៅតែអាចទទួលបានយន្តការគាំទ្រដែលមានស្រាប់ តាមរយៈកម្មវិធីគាំទ្រផ្សេងៗនៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ជាពិសេសពីអង្គការគាំទ្រធុរកិច្ចថ្មី (ESOs)។ លើសពីនេះ ពួកគេក៏អាចចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយស្ម័គ្រចិត្ត ដើម្បីទទួលបានកញ្ចប់អត្ថប្រយោជន៍ផ្សេងៗទៀត។

សម្រាប់ធុរកិច្ចថ្មី ដែលស្ថិតក្នុងដំណាក់កាលបង្កើតផលិតផលអប្បបរមាដំបូង (MVP) រហូតដល់ចាប់ផ្តើមប្រតិបត្តិការ ពួកគេមានជម្រើសរវាងការនៅក្រៅប្រព័ន្ធ ឬការចុះបញ្ជីអាជីវកម្ម។ ប្រសិនបើផលរបរប្រចាំឆ្នាំរបស់ពួកគេក្រោម ២៥០ លានរៀល ហើយសម្រេចចិត្តមិនទាន់ចុះបញ្ជីអាជីវកម្ម ពួកគេក៏អាចចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានដែរ។ យ៉ាងណាមិញ ធុរកិច្ចថ្មីណាដែលមានសក្តានុពលខ្លាំង និងមានប្រតិបត្តិការយ៉ាងសកម្មក្នុងទីផ្សារ ដូចជាការលក់ផលិតផល ឬសេវា ចុះកិច្ចសន្យាជាមួយដៃគូ ឬទទួលទុនវិនិយោគ ពួកគេអាចចុះបញ្ជីអាជីវកម្មតែម្តង ហើយនឹងត្រូវបានចាត់ថ្នាក់ជា «ក្រុមហ៊ុនធុរកិច្ចថ្មី» សម្រាប់រយៈពេលកំណត់ ៣ ទៅ ៥ ឆ្នាំ ដោយមិនមែនជាសហគ្រាសធុនតូច និងមធ្យមឡើយ។ ក្នុងអំឡុងពេលនេះ «ក្រុមហ៊ុនធុរកិច្ចថ្មី» នឹងមានសិទ្ធិទទួលបានការគាំទ្រ ឬកញ្ចប់លើកទឹកចិត្តផ្សេងៗ ដែលមានចែងក្នុងយុទ្ធសាស្ត្រជាតិនេះ។

យុទ្ធសាស្ត្រជាតិនេះគ្របដណ្តប់លើធុរកិច្ចថ្មីគ្រប់ដំណាក់កាល និងគ្រប់វិស័យ រួមទាំងវិស័យអាទិភាពដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដូចជា ការអប់រំ ទេសចរណ៍ កសិកម្ម ហិរញ្ញវត្ថុ និងឌីជីថលជាដើម។ នេះជាការបន្តគាំទ្រ និងពង្រឹងសមិទ្ធផលដែលសម្រេចបានរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញបរិយាកាសអំណោយផលសម្រាប់ការរីកចម្រើននៃធុរកិច្ចថ្មីនៅកម្ពុជា។

សូមជម្រាបថាដើម្បីគាំទ្រដល់ធុរកិច្ចថ្មីនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ​រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ ២០២៦-២០៣០ ​ដើម្បី«ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗ ក្នុងទីផ្សារ ដើម្បីអភិវឌ្ឍធុរកិច្ចថ្មីឱ្យក្លាយជាក្រុមហ៊ុនដែលមាន សមត្ថភាពប្រកួតប្រជែង និង លូតលាស់រហ័ស សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ»។

យុទ្ធសាស្ត្រ ជាតិនេះមានគោលបំណង «អភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា ឱ្យមានបរិយាកាសអំណោយផល និង មានការតភ្ជាប់ជាប្រព័ន្ធ ដើម្បីគាំទ្រធុរកិច្ចថ្មីគ្រប់ដំណាក់កាលក្នុងការចាប់ផ្តើម, លូតលាស់, ពង្រីក ទីផ្សារ, ទទួលបានមូលធន, អភិវឌ្ឍសមត្ថភាពឱ្យអាចប្រកួតប្រជែងបានទាំងក្នុងស្រុក, តំបន់ និង ទីផ្សារអន្តរជាតិ ព្រមទាំងបង្កើនការរួមចំណែករបស់ធុរកិច្ចថ្មីក្នុង ផ.ស.ស.»។

យុទ្ធសាស្ត្រជាតិនេះកំណត់គោលដៅចំនួន ៥ ដូចខាងក្រោម៖

១- បង្កើតការទទួលស្គាល់ធុរកិច្ចថ្មីដើម្បីទទួលបានអត្ថប្រយោជន៍ និង ការលើកទឹកចិត្តផ្សេងៗ,
២- បង្កើនបរិយាកាសនៃការវិនិយោគលើធុរកិច្ចថ្មី និង លទ្ធភាពទទួលបានការវិនិយោគទូលំ ទូលាយ,
៣- បង្កើតបរិយាកាសគាំទ្រសម្រាប់បណ្តុះ និង ទាក់ទាញបុគ្គលមានទេពកោសល្យផ្នែកធុរកិច្ចថ្មី ឱ្យមានបរិមាណកាន់តែច្រើនឡើង,
៤- លើកកម្ពស់កម្មវិធីគាំទ្រធុរកិច្ចថ្មីឱ្យមានគុណភាព, មានរចនាសម្ព័ន្ធគាំទ្រគ្រប់ដំណាក់កាល នៃធុរកិច្ចថ្មី និង មានភាពប្រទាក់ក្រឡាសម្រាប់ពូនជ្រំធុរកិច្ចថ្មីឱ្យលូតលាស់លឿន និង
៥- បង្កើនសមត្ថភាពធុរកិច្ចថ្មីក្នុងការអភិវឌ្ឍផលិតផល ឬ សេវាដែលជាដំណោះស្រាយឱ្យមាន ទីផ្សារថ្មី។
ក្នុងការសម្រេចគោលដៅខាងលើនេះ, យុទ្ធសាស្ត្រជាតិនេះក៏កំណត់សូចនាករសមិទ្ធកម្មគន្លឹះ ចំនួន ៤ ដែលមានខ្លឹមសារលម្អិត និង សេចក្តីណែនាំអំពីការអនុវត្តក្នុងផ្នែក ៥- ក្របខ័ណ្ឌអនុវត្ត និង យន្តការសម្របសម្រួល តាមដាន និង វាយតម្លៃ ផងដែរ៕