* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរជាង ៧១ម៉ឺននាក់ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ជាមួយការប្តេជ្ញាចិត្តស្តារវិស័យទេសចរណ៍ឡើងវិញ (Video inside)

13-08-2026 12:39

(ភ្នំពេញ)៖ ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) បានទទួលអ្នកដំណើរប្រមាណ ៧១៤ ១៣៣នាក់ បើទោះបីជាលំហូរអ្នកដំណើរបច្ចុប្បន្ននៅមិនទាន់វិលត្រឡប់ដល់កម្រិតមុនវិបត្តិនៅឡើយ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល។

ចាប់តាំងពីការដាក់ឱ្យដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ផ្លូវអាកាសទៅកាន់ខេត្តសៀមរាប និងតំបន់អង្គរ។

ក្រុមហ៊ុន AIAI បានរាយការណ៍ថា ក្នុងឆ្នាំ២០២៥ អាកាសយានដ្ឋាននេះទទួលបានអ្នកដំណើរ ១.៤៧ លាននាក់ កើនឡើង ៥.៣% ធៀបនឹងឆ្នាំ២០២៤ ​ប៉ុន្តែស្មើនឹង ៣៧.៦% ធៀបនឹងឆ្នាំ២០១៩ មុនវិបត្តិកូវីដ-១៩។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ លំហូរអ្នកដំណើរបច្ចុប្បន្ននៅមិនទាន់វិលត្រឡប់ដល់កម្រិតមុនវិបត្តិនៅឡើយ ដែលទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដើម្បីអភិវឌ្ឍទីផ្សារ និងបង្កើនការតភ្ជាប់ផ្លូវអាកាស។ ​

ក្នុងជំនួបសម្តែងការគួរសមរវាង លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ និង ក្រុមហ៊ុន AIAI ​កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ​បានពិភាក្សាអំពីការជំរុញសក្តានុពលទេសចរណ៍ខេត្តសៀមរាប ការស្តារលំហូរអ្នកដំណើរ និងការពង្រីកបណ្តាញហោះហើរផងដែរ។

ក្នុងជំនួបនោះ ក្រុមហ៊ុនក៏បានរាយការណ៍អំពីសំណើគម្រោងក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងក្នុងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ ដែលមានឈ្មោះថា«អច្ឆរិយៈអង្គរ - Miracle Angkor»។ គម្រោងនេះមានគោលដៅប្រែក្លាយទីតាំងទំហំ ១៩៦.៣២ ហិកតា ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី រួមមានមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅបន្ថែម ១-២ យប់។

គោលដៅរួមនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់ខេត្តសៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕