* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Royal Group របស់អ្នកឧកញ៉ា គិត ម៉េង នាំយកម៉ាកយីហោសណ្ឋាគារដ៏ល្បីរបស់ពិភលោក The Ritz-Carlton មកបើកដំណើរការជាលើកដំបូងនៅកម្ពុជា

13-08-2026 16:03

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Marriott International, Inc. ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកបើកដំណើរការជាលើកដំបូងនៅកម្ពុជា នៅឆ្នាំ២០៣២ តាមរយៈគម្រោង The Ritz-Carlton Phnom Penh និង The Ritz-Carlton Residences Phnom Penh ដែលនឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោថ្មីមួយនៅចំកណ្តាលរាជធានីភ្នំពេញ។

គម្រោងនេះរំពឹងថា នឹងមានសណ្ឋាគារ The Ritz-Carlton ថ្មីមួយដែលមានបន្ទប់សរុប ១៥២ បន្ទប់ ព្រមទាំងលំនៅឋានប្រណីតក្រោមម៉ាកយីហោ The Ritz-Carlton ចំនួន ១១៩ យូនីត។

គម្រោង The Ritz-Carlton Phnom Penh និង The Ritz-Carlton Residences Phnom Penh កំពុងត្រូវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Royal Group International ដែលជាសមាជិកនៃ ក្រុមហ៊ុន Royal Group ជាក្រុមហ៊ុនវិនិយោគពោរពេញយុទ្ធសាស្ត្រឈានមុខគេមួយរបស់កម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និង នាយកប្រត្តិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានមានប្រសាសន៍ថា «យើងមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលបានសហការជាមួយក្រុមហ៊ុន Marriott International ដើម្បីនាំយកម៉ាកសញ្ញា The Ritz-Carlton មកកាន់ប្រទេសកម្ពុជាជាលើកដំបូង»។

លោកបានបន្តថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជាកំពុងបន្តផ្តល់អាទិភាពដល់ការផ្លាស់ប្តូរទីក្រុង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់ វិស័យបដិសណ្ឋារកិច្ច និងគម្រោងអភិវឌ្ឍន៍ចម្រុះ។ គម្រោងដ៏សំខាន់នេះ នឹងក្លាយជាសំណង់ស្ថាបត្យកម្មដ៏លេចធ្លោ និងជានិមិត្តរូបមួយក្នុងចំណោមទីតាំងសំខាន់ៗបំផុតលើផ្ទៃដីនៃរាជធានីភ្នំពេញ ព្រមទាំងជានិមិត្តរូបនៃភាពរីកចម្រើន និងវិបុលភាពសម្រាប់ប្រទេសកម្ពុជាទាំងមូល។ គម្រោងសណ្ធាគារ The Ritz-Carlton Phnom Penh នឹងផ្តល់សេវាកម្ម និងបទពិសោធន៍ដ៏ប្រណីតសម្រាប់អ្នកដំណើរអភិជន ដែលចង់បានសេវាកម្មលំដាប់ខ្ពស់មកពីជុំវិញពិភពលោក ខណៈដែល គម្រោង The Ritz-Carlton Residences Phnom Penh នឹងតំណាងឱ្យការរស់នៅប្រកបដោយភាពប្រណីតបំផុត។ ខ្ញុំបាទទន្ទឹងរង់ចាំការបន្តសហការជាមួយក្រុមហ៊ុន Marriott ដើម្បីធ្វើឱ្យគម្រោងដ៏អស្ចារ្យនេះក្លាយជាការពិត»។

លោក Brad Edman អនុប្រធានប្រចាំទីផ្សារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងថៃ នៃ Marriott International បានមានប្រសាសន៍ថា «ម៉ាកសញ្ញា The Ritz-Carlton ជាម៉ាកសញ្ញាដែលតំណាងដល់គោលដៅដែលមានសារៈសំខាន់ផ្នែកវប្បធម៌ និងមានភាពទាក់ទាញយូរអង្វែង ហើយរាជធានីភ្នំពេញបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវសក្តានុពល និងភាពរស់រវើក ដែលយើងស្វែងរកនៅក្នុងទីក្រុងដ៏អស្ចារ្យនានាក្នុងពិភពលោក»។

លោកបានបន្តថា៖ «តាមរយៈការរួមបញ្ចូលទីតាំងដ៏ល្អឥត ខ្ចោះនៅចំកណ្តាលទីក្រុង ជាមួយនឹងសេវាកម្មដ៏ល្បីល្បាញ ការរចនាប្រកបដោយភាពទំនើប ព្រមទាំងការប្រមូលផ្តុំនូវបន្ទប់ស្នាក់នៅរបស់សណ្ឋាគារ និងលំនៅឋានក្រោមម៉ាកយីហោដ៏លេចធ្លោមួយនោះគឺ The Ritz-Carlton Phnom Penh និង The Ritz-Carlton Residences Phnom Penh ហើយបានរំពឹងថា នឹងកំណត់ស្តង់ដារថ្មីសម្រាប់ការរស់នៅប្រកបដោយភាពប្រណីត និងលើកតម្កើងវិស័យបដិសណ្ឋារកិច្ចនៅក្នុងរាជធានីភ្នំពេញ»។

ស្ថិតនៅទីតាំងដ៏មានសក្តានុពលលេចធ្លោតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាមហាវិថីសំខាន់មួយក្នុងខណ្ឌដូនពេញ នៃរាជធានីភ្នំពេញ សណ្ឋាគារ The Ritz-Carlton Phnom Penh និង គម្រោង The Ritz-Carlton Residences Phnom Penh គ្រោងថានឹងក្លាយជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ ដែលរួមបញ្ចូលទាំងអគារការិយាល័យលំដាប់ Grade A ផងដែរ។ នៅពេលបើកដំណើរការ ភ្ញៀវក្នុងសណ្ឋាគារ និងអ្នករស់នៅ នឹងទទួលបានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទាក់ទាញផ្នែកវប្បធម៌ និងពាណិជ្ជកម្មសំខាន់ៗរបស់រាជធានី ដូចជា ផ្សារធំថ្មី ព្រះបរមរាជវាំង និងសារមន្ទីរជាតិកម្ពុជា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិតេជោថ្មីរបស់រាជធានីភ្នំពេញ ស្ថិតនៅចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រប៉ុណ្ណោះ។

គម្រោង The Ritz-Carlton Phnom Penh នឹងមានបន្ទប់ស្នាក់នៅប្រណីតៗចំនួន ១៥២ បន្ទប់ ដែលផ្តល់ទេសភាពដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ និងទន្លេមេគង្គ។ ការរចនាក៏រួមបញ្ចូលនូវអាងហែលទឹក Infinity Pool នៅខាងក្រៅ មជ្ឈមណ្ឌលហាត់ប្រាណដែលបំពាក់ដោយសម្ភារៈទំនើបៗ ក៏មានផងដែរ The Ritz-Carlton Spa ព្រមទាំងភោជនីយដ្ឋាន និងកន្លែងទទួលភ្ញៀវចំនួន ៥ ដែលរួមមាន Sky Bar និង Club Lounge ឯកជនផ្តាច់មុខ ដើម្បីផ្តល់ជូននូវបទពិសោធន៍នៃការរស់នៅប្រកបដោយភាពប្រណីត និងសុខុមាលភាពកម្រិតខ្ពស់ដល់អ្នកទីក្រុង។ សម្រាប់អ្នករៀបចំកិច្ចប្រជុំ គម្រោងនេះត្រូវបានរំពឹងថា នឹងមានទីតាំងសម្រាប់សន្និសីទ និងពិធីជប់លៀងដែលមានផ្ទៃក្រឡាសរុបប្រមាណ ១,៧០០ ម៉ែត្រការ៉េ រួមទាំង Grand Ballroom ដ៏ប្រណីត ដែលនឹងផ្តល់នូវទីតាំងដ៏ស័ក្តិសមសម្រាប់ការរៀបចំសន្និសីទសាជីវកម្ម និងពិធីមង្គលការដ៏ពិសេសដែលមិនអាចប្រៀបផ្ទឹមបាន។

ចាប់ពីជាន់ទី ៣០ ដល់ជាន់ទី ៦០ នៃអគារ The Ritz-Carlton Residences Phnom Penh នឹងក្លាយជាគម្រោងលំនៅឋានក្រោមម៉ាកយីហោប្រណីត Ultra-Luxury ដំបូងគេបង្អស់នៅកម្ពុជា ដោយកំណត់ស្តង់ដារថ្មីសម្រាប់បដិសណ្ឋារកិច្ចលំដាប់អន្តរជាតិ និងការរស់នៅប្រណីតដែលផ្តោតលើសុខុមាលភាព។

គម្រោងនេះត្រូវបានរំពឹងថា នឹងផ្តល់ជូនជម្រើសលំនៅឋានចម្រុះសម្រាប់កម្មសិទ្ធិឯកជន រួមមានយូនីតដែលមាន ២ បន្ទប់គេង ៣ បន្ទប់គេង និង ៤ បន្ទប់គេង។ ផែនការនៃគម្រោងក៏រួមបញ្ចូលលំនៅឋានឌុយប្លិច (Duplex) ដ៏ធំទូលាយចំនួន ៤ យូនីត និងផេនហោស៍ (Penthouses) ដ៏អស្ចារ្យចំនួន ៩ យូនីត ដែលផ្តល់នូវផ្ទៃរស់នៅដ៏ធំទូលាយ ការរចនាដ៏ពិសេស និងទេសភាពបែបប៉ាណូរ៉ាម៉ាដ៏ធំទូលាយ ជាពិសេសទេសភាពដ៏អស្ចារ្យដែលអាចមើលឃើញចំណុចប្រសព្វនៃទន្លេចតុមុខ ដែលជាទីតាំងដ៏ល្បីល្បាញរបស់រាជធានីភ្នំពេញ។

បរិក្ខារនិងសេវាកម្មសម្រាប់អ្នកស្នាក់នៅត្រូវបានរចនាឡើងដោយបានគិតគូរដល់បទពិសោធន៍នៃការចូលមកដល់អគារ ដោយមានកន្លែងទទួលភ្ញៀវដាច់ដោយឡែក ព្រមទាំងបរិក្ខារលំដាប់ពិភពលោកជាច្រើន រួមមាន Residence Lounge បណ្ណាល័យ និងកន្លែងធ្វើការរួមគ្នា (Co-working Space) អាងហែលទឹក កន្លែងក្មេងលេង កន្លែងទទួលទានអាហារ និងកម្សាន្តបែបឯកជន ឧបករណ៍ហាត់វាយកូនហ្គោល (Golf Simulator) និងសេវាកម្មប្រណីតៗជាច្រើនទៀត៕