* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ អគ្គលេខាធិការ FASMEC លើ​កទឹកចិត្តដល់ ​SMEs កាត់បន្ថយរក​អ្នក​រត់ការក្នុងការចុះបញ្ជី ឬស្នើសុំស្តង់ដារ ហើយមកធ្វើផ្ទាល់​ខ្លួន (Video inside)

16-08-2026 07:41

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ឈិន កេន អគ្គលេខាធិការសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកទឹកចិត្ត​ដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាត់បន្ថយការប្រើប្រាស់សេវាកម្មអ្នករត់ការ​ក្នុងការចុះបញ្ជីអាជីវកម្ម ចុះបញ្ជីផលិតផល ឬស្នើសុំស្តង់ដារផលិតផលនានា​ ហើយងាកមកអនុវត្តនីតិវិធីទាំងនេះ ដោយផ្ទាល់ជាមួយស្ថាប័ន​ពាក់ព័ន្ធដោយខ្លួនឯង ​ដើម្បីកាត់បន្ថយការចំណាយ កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានា ដែលកើតឡើងពីការប្រើប្រាស់អ្នកអន្តរការី ឬអ្នក​ទី៣។

​ថ្លែងក្នុងឱកាសចូលរួមកិច្ចពិភាក្សាលើប្រធានបទ «ការពង្រឹងស្តង់ដារផលិតផល ដើម្បីរក្សាទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារអន្តរជាតិ​» ក្នុងកម្មវិធី FRESH BUSINESS ឧកញ៉ាបណ្ឌិត ឈិន កេន បានមើលឃើញថា កន្លងមក ម្ចាស់សហគ្រាសមួយចំនួនតែងតែប្រើប្រាស់អ្នករត់ការ ដោយពួកគាត់យល់ថា ងាយស្រួលជាងការធ្វើដោយខ្លួនឯងផ្ទាល់។ តែយ៉ាងនេះក្តី លោកលើកឡើង ការប្រើប្រាស់អ្នកអន្តរការី ឬអ្នក​ទី៣ បានបង្កឱ្យមានបញ្ហាជា​បញ្ហាមួយចំនួនដូចជា ការដាក់ឯកសារមិនពេញលេញ ការពន្យារពេលក្នុងការដំណើរការនីតិវិធី និងកង្វះតម្លាភាព ដែលធ្វើឱ្យម្ចាស់អាជីវកម្មមានការខកចិត្ត និងខាតបង់ពេលវេលា។ ជារឿយៗ ព័ត៌មានសំខាន់ៗអាចបាត់បង់នៅចន្លោះអ្នករត់ការ និងមន្ត្រីជំនាញ ដែលបណ្ដាលឱ្យការងាររាំងស្ទះ និងមិនអាចដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ដូច្នេះហើយ លោកលើកទឹកចិត្តឱ្យ​ SMEs ងាកមកអនុវត្តនីតិវិធីទាំងនេះដោយខ្លួនឯងផ្ទាល់ ​តាមរយៈប្រព័ន្ធអនឡាញ ឬតាម FASMEC ដោយលោកអគ្គលេខាធិការបានសង្កត់ធ្ងន់ថា ការធ្វើផ្ទាល់ខ្លួន ឬតាមរយៈ​ FASMEC នឹងជួយឱ្យ SMEs ចំណេញពេលវេលា កាត់បន្ថយការចំណាយមិនចាំបាច់ និងធានាបាននូវភាពត្រឹមត្រូវនៃនីតិវិធី។

​លោកអគ្គលេខាធិការ​ផ្តល់យោបល់ដល់ម្ចាស់ SME គួររៀនប្រើប្រាស់បច្ចេកវិទ្យា​​ក្នុងការចុះបញ្ជី។ បើពួកគេមិនចង់ធ្វើដោយខ្លួនឯង អាចស្វែងរកជំនួយពីយន្តការរបស់ FASMEC ដែលមានក្រុមជំនាញត្រៀមជួយក្នុងការចុះបញ្ជីផ្សេងៗ ដើម្បីកាត់បន្ថយភាពស្មុគស្មាញ និងការឈឺក្បាល។ ​យន្តការទាំងនេះនឹងជួយឱ្យ SME ទទួលបានសេវាកម្មប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស៕

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាបណ្ឌិត ឈិន កេន៖