* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាត្រៀមចុះកិច្ចព្រមព្រៀង DTA ជាមួយមីយ៉ាន់ម៉ា និងបារាំង និងបន្តចរចាកិច្ចព្រមព្រៀងនេះជាមួយ​ប្រទេស៥ទៀត

17-08-2026 12:20

(ភ្នំពេញ)៖ ​កម្ពុជា​ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយប្រទេសមីយ៉ាន់ម៉ា និងបារាំងបានក្នុងពេលឆាប់ៗនេះ ក្រោយពីបានបញ្ចប់ការចរចា​ រួចរាល់​ក្នុងពេលថ្មីៗនេះ។

ស្របជាមួយគ្នានេះ កម្ពុជាក៏កំពុងបន្តការចរចាកិច្ចព្រមព្រៀង DTA ជាមួយប្រទេសជប៉ុន អេមីរ៉ាតអារ៉ាប់រួម ម៉ារុក កាតា និងអាស៊ែបៃហ្សង់ ដើម្បីពង្រីកបណ្តាញកិច្ចព្រមព្រៀងនេះបន្ថែមទៀតផងដែរ។

គិតមកដល់បច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀង DTA ចំនួន ១១ ដែលបានចូលជាធរមាន និងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព រួមមានជាមួយប្រទេសសិង្ហបុរី ចិន ថៃ ប៊្រុយណេ វៀតណាម ឥណ្ឌូនេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។ កិច្ចព្រមព្រៀងទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ និងសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ។

លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ បានគូសបញ្ជាក់ថា ​កិច្ចព្រមព្រៀង DTA គឺជាការបែងចែកសិទ្ធិ ក្នុងការយកពន្ធរវាងគូភាគីនៃប្រទេស ជាហត្ថលេខី ហើយការរៀបចំចរចាកិច្ចព្រមព្រៀង DTA ជាមួយបណ្តាប្រទេសជាដៃគូវិនិយោគសំខាន់ៗ ត្រូវបានធ្វើឡើងដើម្បី ទាក់ទាញនិងសម្រួលការវិនិយោគនិងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់និងបង្ក្រាបការគេចវេះពន្ធ ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះ កិច្ចព្រមព្រៀង DTA បានដើរតួយ៉ាងសំខាន់ក្នុងការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការ លុបបំបាត់ការយកពន្ធត្រួតគ្នា និងការផ្តល់ភាពច្បាស់លាស់ផងដែរ។ បន្ថែមពីលើនេះ តាមរយៈយន្តការផ្លាស់ប្តូរព័ត៌មានសម្រាប់ គោលបំណងពន្ធ ភាគីនៃកិច្ចព្រមព្រៀង មានកាតព្វកិច្ចសហការស្វែងរក ប្រមូល និងផ្លាស់ប្តូរព័ត៌មានអ្នកជាប់ពន្ធទៅវិញទៅមក ដើម្បីពង្រឹងតម្លាភាព ទប់ស្កាត់ការកិបកេងបន្លំពន្ធ លើកកម្ពស់អនុលោមភាព និងគាំទ្រដល់ការបង្កើនចំណូលពន្ធ តាមរយៈ ការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដល់សវនករពន្ធដារ។

ការលើកឡើងរបស់ លោកបណ្ឌិត សេង ជាសិទ្ធ ​ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពថ្មីៗនៃពន្ធអន្តរជាតិ» ដែលបានរៀបឡើងដោយ អគ្គនាយកដ្ឋានពន្ធដារ ​នាទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់សុខា រាជធានីភ្នំពេញ។ ​

គោលបំណងសំខាន់នៃសិក្ខាសាលាគឺដើម្បីបញ្ជ្រាប និងចែករំលែកចំណេះដឹង ក៏ដូចជាផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀត ទាក់ទិននឹងការវិវត្តជាសកលថ្មីៗនៃពន្ធអន្តរជាតិ។ ខ្លឹមសារសំខាន់ៗដែលបានលើកយកមកពិភាក្សារួមមាន នីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ការស្នើសុំឥណទានពន្ធក្រោមក្របខ័ណ្ឌ DTA ការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធ និងទស្សនទាននៃពន្ធអប្បបរមាសកល (Pillar II: Global Minimum Tax) ដើម្បីធានាបាននូវការអនុវត្តកាតព្វកិច្ចសារពើពន្ធប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងពង្រឹងអនុលោមភាពសារពើពន្ធ ស្របតាមច្បាប់ជាធរមាន​៕