* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧកញ៉ាអចលនទ្រព្យ នួន រិទ្ធី ឈានជើងចូលវិនិយោគក្នុង​វិស័យកសិកម្ម ដោយបង្កើតកសិដ្ឋានចិញ្ចឹមត្រីជាង ៥៣ហិកតា នៅកំពង់ចាម

17-08-2026 14:20

(កំពង់ចាម)៖ លោកឧកញ៉ា នួន រិទ្ធី ដែលជាអ្នកជំនួញដ៏លេចធ្លោក្នុងវិស័យអចលនទ្រព្យ បានបង្វែរទិសដៅវិនិយោគរបស់ខ្លួនទៅកាន់វិស័យកសិកម្ម ដោយផ្តួចផ្តើមគម្រោងកសិដ្ឋានចិញ្ចឹមត្រីដ៏ធំមួយឈ្មោះ «រិទ្ធីមានជ័យ» លើផ្ទៃដីជាង ៥៣ ហិកតា ស្ថិតនៅភូមិតាង៉កថ្មី ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ​

បើតាមការបញ្ជាក់របស់លោកឧកញ៉ា នួន រិទ្ធី គោលបំណងចម្បងនៃការបង្កើតកសិដ្ឋាននេះ គឺដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋក្នុងតំបន់ កាត់បន្ថយភាពក្រីក្រ និងជាពិសេសគឺចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកសិ-ឧស្សាហកម្ម កាត់បន្ថយការនាំចូលផលិតផលវារីវប្បកម្ម និងពង្រឹងសន្តិសុខស្បៀងក្នុងស្រុក។

គម្រោងនេះត្រូវបាន លោក​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ​ពិនិត្យ និងពិភាក្សា​​ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ ​លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យ និងសិក្សាឱ្យបានល្អិតល្អន់លើចំណុចខ្វះខាតផ្សេងៗបន្ថែមទៀត ទាំងលើទិដ្ឋភាពបច្ចេកទេស ច្បាប់ និងផលប៉ះពាល់ ដើម្បីជួយគាំទ្រ កែសម្រួល និងសម្រួលដល់ដំណើរការពិនិត្យសំណើវិនិយោគមួយនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព និងស្របតាមនីតិវិធីជាធរមាន មុននឹងឈានទៅវាយតម្លៃសម្រេចចុងក្រោយ៕