* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា ចេញសារាចរណែនាំ ស្តីពីកាតព្វកិច្ចគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានគណនីអតិថិជន និងការបង្កកគណនី

17-08-2026 16:25

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំថ្មីមួយ ស្តីពីកាតព្វកិច្ចរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងគណនីរបស់អតិថិជន និងការឃាត់ទុក/បង្កក ឬលើកលែងការឃាត់ទុក/បង្កកគណនីរបស់អតិថិជន ក្នុងគោលបំណងពង្រឹង និងពន្លឿននីតិវិធីអនុវត្តច្បាប់ចំពោះដីកា ឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ច។

យោងតាមសារាចរណែនាំនេះ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវពិនិត្យ និងអនុវត្តដោយផ្ទាល់តាមដីកា ឬសំណើសុំរបស់ស្ថាប័នមានសមត្ថកិច្ច ដោយពុំតម្រូវឱ្យមានការស្នើសុំការបញ្ជាក់បន្ថែមពីធនាគារជាតិនៃកម្ពុជាទៀតឡើយ។ ធនាគារជាតិនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ខ្លួនមិនមានសមត្ថកិច្ចក្នុងការបកស្រាយ ឬពន្យល់បន្ថែមទៅលើចំណាត់ការរបស់ស្ថាប័នមានសមត្ថកិច្ចនោះទេ។​

​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវអនុលោមតាមច្បាប់ពាក់ព័ន្ធជាធរមាន និងស្របតាមខ្លឹមសារនៃមាត្រា ៤៧ កថាខណ្ឌទី១ និងទី៣ នៃច្បាប់ ស្តីពី គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលចែងថា៖ចំពោះបុគ្គលដែលចូលរួម ទោះក្នុងឋានៈណាក៏ដោយ នៅក្នុងការអភិបាល ការដឹកនាំ ការកាន់កាប់ ការត្រួតពិនិត្យផ្ទៃក្នុង ឬពីខាងក្រៅនៃគ្រឹះស្ថានចំណុះច្បាប់នេះ ឬចំពោះបុគ្គលឯទៀតដែលធ្វើការងារឱ្យ គ្រឹះស្ថានចំណុះច្បាប់នេះ មិនត្រូវបរិហារបញ្ចេញប្រាប់ដល់ជនណាក៏ដោយ នូវព័ត៌មានដែលមានចរិតសម្ងាត់ លើសេចក្តីប្រកាស ហេតុការណ៍ សារលិខិត តួលេខ ឬអត្ថន័យនៃឯកសារគណនេយ្យ ឬរដ្ឋបាលដែលខ្លួន បានដឹងតាមរយៈមុខងាររបស់ខ្លួន៕