* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាលចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាន និងឥណទានសម្បទានថ្មីជាង ៤៧០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការដកសាច់ប្រាក់ មកអនុវត្តន៍គម្រោងមាន ៤៥៤ លានដុល្លារ

18-08-2026 17:19

(ភ្នំពេញ)៖ ក្នុងឆមាសទី១ នៃឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានសរុបជាង ៤៧០លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោង/កម្មវិធីអភិវឌ្ឍន៍ចំនួន១២។

នេះបើតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។

របាយការណ៍បានបញ្ជាក់ថា ក្នុងឆមាសទី១ នៃឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ៤៧០.៦៩លានដុល្លារអាម៉េរិក សម្រាប់អនុវត្ត១២ គម្រោង/កម្មវិធីអភិវឌ្ឍន៍ ដែលក្នុងនោះមាន៖

* ហិរញ្ញប្បទានឥតសំណង ចំនួន៥គម្រោង/កម្មវិធី មានទឹកប្រាក់សរុបចំនួនប្រមាណ ១០.៤២លានដុល្លារអាម៉េរិក។ ទឹកប្រាក់នេះ មិនរាប់បញ្ចូលទឹកប្រាក់ហិរញ្ញប្បទាន ដែលដៃគូអភិវឌ្ឍន៍បានផ្តល់ទៅដល់ បណ្តាគោលដៅអនុវត្តដោយផ្ទាល់ ដោយមិនឆ្លងកាត់រាជរដ្ឋាភិបាលទេ។

* ឥណទានសម្បទានចំនួន៧គម្រោង/កម្មវិធី មានទឹកប្រាក់សរុបចំនួនប្រមាណ ៤៦០.២៦លានដុល្លារអាម៉េរិក ឬប្រមាណ៣៣៧.៧១ លានអេសដេអែ គឺស្មើនឹងប្រមាណ ១៥.០១% នៃច្បាប់ហិរញ្ញវត្ថុ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ មានឥណទានវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេសចំនួន ៧ ០៤៩ ៥៤០ លានរៀល។

ជាក់ស្តែង, ការដកសាច់ប្រាក់យកមកប្រើប្រាស់ក្នុងគម្រោង/កម្មវិធីអភិវឌ្ឍន៍ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងឥណទានសម្បទាន និងកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង តាមបរិបថរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបានសរុបប្រមាណ៤៥៤.១លានដុល្លារអាម៉េរិក ឬសមមូលនឹង ១ ៨២៣.៦៧ ប៊ីលានរៀល គឺស្មើនឹងប្រមាណ ២៥.៨៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ ក្នុងនោះ៖

* ឥណទានសម្បទានសម្រេចបានចំនួន ៤១៥.៤ លានដុល្លារអាម៉េរិក ឬសមមូលនឹង ១ ៦៦៨.២២ប៊ីលានរៀល គឺស្មើនឹងប្រមាណ ២៥.៥១% នៃឥណទានប្រចាំឆ្នាំ និងហិរញ្ញប្បទានឥតសំណង សម្រេចបាន ចំនួន៣៨.៦៩លានដុល្លារអាម៉េរិក ឬសមមូលនឹង ១៥៥.៤៥ ប៊ីលានរៀល គឺស្មើនឹងប្រមាណ ៣០.៥៣% នៃឥណទានប្រចាំឆ្នាំ។

ទឹកប្រាក់នេះនៅមិនទាន់បញ្ចូលនៅឡើយ នូវហិរញ្ញប្បទានឥតសំណងមួយចំនួនទៀត ដែលត្រូវបានផ្តល់ទៅដល់គោលដៅអនុវត្តផ្ទាល់ដោយដៃគូអភិវឌ្ឍន៍តែម្តង ដោយមិនឆ្លងតាមបរិបថ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយរួមទាំងគម្រោងវិនិយោគផ្ទាល់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងសង្គម និងគម្រោងកសាងសមត្ថភាពផងដែរ៕