* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជកម្មបានជិត ៣០លានដុល្លារ ក្នុងឆមាសទី១ ឆ្នាំ២០២៦

19-08-2026 17:18

(ភ្នំពេញ)៖ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ រដ្ឋបានប្រមូលចំណូលពីកាតព្វកិច្ចល្បែងកាស៊ីណូ និងចំណូលពីកាតព្វកិច្ចល្បែងផ្សងសំណាង សរុបចំនួន ១១៥ ៨៨៤ លានរៀល ដែលស្មើនឹងប្រមាណជាង ២៨លានដុល្លារអាមេរិកថយចុះ ២៥.៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ប៉ុន្តែស្នើនឹង៥៣.៧% នៃច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៦។

តាម​របាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃលើការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦​ បានបញ្ជាក់ថា ចំណូលដ៏សំខាន់នេះ មួយចំណែកធំ គឺទទួលបានពីកាស៊ីណូណាហ្គាវើលដ៍ ដែលបានបង់បន្ថែមនូវចំណូលកាតព្វកិច្ចពីល្បែង បន្ទាប់ពីការធ្វើសវនកម្មឆ្នាំ២០២៤។

ទោះបីជាមានការថយចុះនេះក៏ដោយ តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៦ ចំណូលពីវិស័យល្បែងពាណិជ្ជកម្ម អាចនឹងសម្រេចបានប្រមាណ ១១៧.៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ដោយសារការបន្តពង្រឹងការគ្រប់គ្រងប្រមូលចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ។

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចបាន​​ឱ្យដឹងដែរថា​ នៅក្នុងផ្នែកចំណូលមិនមែនសារពើពន្ធនេះ ទោះបីចំណូលពីកាស៊ីណូ និងឆ្នោតមានការថយចុះក៏ដោយ ក៏ចំណូលពីទ្រព្យសម្បត្តិរដ្ឋមួយចំនួនទៀត កំពុងបន្តងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាពិសេសចំណូលពីអាជ្ញាបណ្ណក្នុងស្រុក (អាជ្ញាបណ្ណ 5G) ប្រាក់ចំណេញសហគ្រាសសាធារណៈ ចំណូលពីការត្រួតពិនិត្យគុណភាពផលិតផល និងការគោរពបទដ្ឋាន ចំណូលពីប្រៃសណីយ៍ និងទូរគមនាគមន៍ (ដោយសារការកើនឡើងអត្រាប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធឺណិត) និងចំណូលពីវិស័យរ៉ែ។

តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៦ ចំណូលមិនមែនសារពើពន្ធសរុប អាចនឹងសម្រេចបានប្រមាណ ១០២.១% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ការបន្តពង្រឹងការគ្រប់គ្រង និងការងើបឡើងវិញនៃវិស័យសក្តានុពលផ្សេងទៀត នឹងរួមចំណែកដល់ស្ថិរភាព និងកំណើនចំណូលថវិការដ្ឋ៕