* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បើគ្មានអ្វីប្រែប្រួល យន្តហោះ C909 ពីរគ្រឿងដំបូងដែលកម្ពុជាបញ្ជាទិញពីចិន នឹងមកដល់នៅចុងឆ្នាំ២០២៦នេះ (Video inside)

19-08-2026 22:04

(ភ្នំពេញ)៖ បើគ្មានអ្វីប្រែប្រួលទេនោះ យន្តហោះ C909 ចំនួន ២គ្រឿងដំបូង ដែលក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា (Air Cambodia – K6) បានបញ្ជាទិញពីប្រទេសចិន នឹងមកដល់កម្ពុជានៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ លោក ស៊ីន ចាន់សិរីវុត្ថា ឱ្យដឹងថា ក្នុងចំណោមយន្តហោះ C909 សរុបចំនួន ១០គ្រឿង ដែលកម្ពុជាបានបញ្ជាទិញពីចិន នឹងមកដល់ជាបន្តបន្ទាប់ ដោយ ២គ្រឿងនឹងមកដល់នៅខែវិច្ឆិកា ឆ្នាំ២០២៦, ២គ្រឿងទៀតនៅចុងឆ្នាំ២០២៧, ៣គ្រឿងនៅឆ្នាំ២០២៨ និង ៣គ្រឿងចុងក្រោយនៅឆ្នាំ២០២៩។ ចំណែកយន្តហោះប្រភេទ Boeing ដែលបញ្ជាទិញពីសហរដ្ឋអាមេរិក អាចនឹងមកដល់នៅឆ្នាំ២០៣១។

បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការបញ្ជាទិញយន្តហោះនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រស្នូលពីររបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អ៊ែរ ខេមបូឌា គឺការធ្វើទំនើបកម្ម និងពិពិធកម្មកងយន្តហោះ ព្រមទាំងការពង្រីកបណ្តាញហោះហើរ ដើម្បីជំរុញការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។

យុទ្ធសាស្ត្រនេះមិនត្រឹមតែពង្រឹងសមត្ថភាពប្រកួតប្រជែង និងគាំទ្រកំណើនរយៈពេលវែងរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្រេចអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ និងការលើកកម្ពស់វិស័យទេសចរណ៍។ កិច្ចព្រមព្រៀងទិញយន្តហោះទាំងនេះ បង្ហាញពីជំហរដ៏រឹងមាំរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិក្នុងការបង្កើនការតភ្ជាប់ទាំងជើងហោះហើរចម្ងាយឆ្ងាយ និងក្នុងតំបន់៕