* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសកាហ្សាក់ស្ថាន និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការ
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល​នឹងដកប្រាក់សន្សំ​ ៤៦លានដុល្លារ សម្រាប់ការចំណាយក្នុងឆ្នាំ២០២៦ ប្រសិនបើការប្រមូលចំណូលមិនសម្រេចតាមបំណង

20-08-2026 16:51

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា​នឹង​ដកប្រាក់សន្សំចំនួន ១៨៦ ៧៧១ លានរៀល ឬប្រមាណ ៤៦ លានដុល្លារអាម៉េរិក សម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៦នេះ ប្រសិនបើការប្រមូលចំណូលមិនបានសម្រេច តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ។ នេះបើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងលទ្ធផលប៉ាន់ស្មាននៃការអនុវត្តថវិកាឆ្នាំ២០២៦។

របាយការណ៍ដដែលបានបង្ហាញថា ចំណូលថវិកាថ្នាក់ជាតិសម្រាប់ឆមាសទី១ ឆ្នាំ២០២៦ សម្រេចបាន ៥៥.១%នៃច្បាប់ហិរញ្ញវត្ថុ ដែលមានសន្ទុះលឿនជាង ១.២ពិន្ទុភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណែកឯចំណាយថវិកាថ្នាក់ជាតិវិញ ក៏មានសន្ទុះលឿនជាងឆ្នាំ២០២៥ ផងដែរ ដោយសម្រេចបាន ៤៤% (គិតទាំងបុរេប្រទាន) នៃច្បាប់ហិរញ្ញវត្ថុ។

តាមការប៉ាន់ស្មានដល់ដំណាច់ឆ្នាំ២០២៦ ឱនភាពថវិកាសរុបនឹងមានទំហំ ៧ ១៩៤ ១៥៤ លានរៀល ស្មើនឹងប្រមាណ ១ ៧៨៦ លានដុល្លារអាម៉េរិក ដែលត្រូវជា ៣.២៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.)។ តួលេខនេះ គឺទាបជាងឱនភាពថវិការដ្ឋសរុប ដែលបានគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ដែលមាន ៣.៧២% នៃ ផ.ស.ស.។ ដើម្បីបំពេញតម្រូវការហិរញ្ញប្បទាន រាជរដ្ឋាភិបាលពឹងផ្អែកលើហិរញ្ញប្បទានក្រៅប្រទេស និងហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋ រួមទាំងការប្រើប្រាស់ប្រាក់សន្សំរបស់រាជរដ្ឋាភិបាលក្នុងទំហំ ០.០៨% នៃ ផ.ស.ស. ស្មើនឹងប្រមាណ ៤៦ លានដុល្លារអាម៉េរិក។ ​

ទោះជាយ៉ាងណា ប្រសិនបើការប្រមូលចំណូល ជាពិសេសចំណូលពន្ធ និងអាករគយ ព្រមទាំងចំណូលពន្ធដារ សម្រេចបានលទ្ធផលប្រសើរជាងការប៉ាន់ស្មាន រាជរដ្ឋាភិបាលអាចនឹងរក្សាបាន នូវគោលការណ៍មិនប្រើប្រាស់ប្រាក់សន្សំ ដូចបានគ្រោងទុកនៅពេលរៀបចំច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ស្របតាមគោលការណ៍ពង្រឹងស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពចំណាយជាជំហានៗ។ ផ្ទុយទៅវិញ ការខកខានមិនអាចសម្រេចបាននូវលទ្ធផលចំណូលតាមការប៉ាន់ស្មាន នឹងធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានបន្ថែមទៀតដល់តុល្យភាពដែលបានព្យាករណ៍នេះ។

ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាគោលការណ៍មិនប្រើប្រាស់ប្រាក់សន្សំ ដូចបានគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដាក់ចេញនូវវិធានការអនុវត្តចាំបាច់នានា ទាំងផ្នែកចំណូល និងផ្នែកចំណាយ សម្រាប់ឆមាសទី២ ឆ្នាំ២០២៦។ វិធានការទាំងនេះមានគោលបំណងធានា បាននូវការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការគ្រប់គ្រងចំណាយប្រកបដោយគណនេយ្យភាព។

ចំពោះវិធានការលើការប្រមូលចំណូល ក្រសួងនឹងបន្តពង្រឹងការកៀរគរចំណូលពន្ធដារ ដោយជំរុញការចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម។ ជាមួយគ្នានេះ ក្រសួងនឹងបង្កើនប្រសិទ្ធភាពនៃការស៊ើបអង្កេតបទល្មើសពន្ធដារ តាមរយៈការអនុវត្តសៀវភៅណែនាំ ស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌពីពន្ធដារ និងអនុវត្តសាកល្បងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-invoicing system)។

ក្រសួងក៏នឹងពង្រឹងការប្រមូលចំណូលពន្ធ និងអាករគយ ដោយបន្តអនុវត្តវិធានការមុតស្រួចក្នុងការបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធ ព្រមទាំងធ្វើទំនើបកម្មរដ្ឋបាលគយ និងពង្រីកវិសាលភាពនៃប្រតិបត្តិការសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ។ ចំណែកឯចំណូលមិនមែនសារពើពន្ធ ក្រសួងនឹងរៀបចំលិខិតបទដ្ឋានបន្តទៀត ដើម្បីពង្រីកការប្រមូលចំណូលដែលមានសក្តានុពល ជំរុញការគ្រប់គ្រងចំណូលពីវិស័យទេសចរណ៍ និងធនធានរ៉ែឱ្យអស់សក្តានុពល ព្រមទាំងពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)។

ទាក់ទងនឹងវិធានការផ្នែកចំណាយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងត្បិតត្បៀតចំណាយកញ្ចប់ត្រៀមបម្រុងរាជរដ្ឋាភិបាល និងបង្កើនការពង្រឹងប្រសិទ្ធភាពចំណាយរបស់ក្រសួង-ស្ថាប័ន ដោយតម្រង់ទិសការចាយឱ្យចំទិសដៅ។

ក្រសួងក៏នឹងពង្រឹងការគ្រប់គ្រងការអនុវត្តគម្រោងវិនិយោគសាធារណៈ និងបន្តពិនិត្យកែសម្រួលនីតិវិធីចំណាយបន្ថែមទៀតតាមការចាំបាច់ ដើម្បីធានាបាន «តម្លៃនៃលុយ» និងសមិទ្ធកម្មនៃកម្មវិធី។ ការពង្រឹងសមត្ថភាពអង្គភាពថវិកា ជំរុញការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS និងការធ្វើអធិការកិច្ចហិរញ្ញវត្ថុ ក៏ជាចំណុចគន្លឹះផងដែរ៕