* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គោលនយោបាយលើកលែងពន្ធ​របស់រដ្ឋាភិបាល ជំរុញឱ្យរោងចក្រផលិតសំបកកង់ឡាន​ជាច្រើន មកវិនិយោគនៅកម្ពុជា ​បើទោះបីជាទីផ្សារកម្ពុជាតូចក៏ដោយ (Video inside)

22-08-2026 07:43

(ភ្នំពេញ)៖ លោក គីន ឧត្តមមុនី​ស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN ​​បានលើកឡើងថា ​​គោលនយោបាយលើកលែងពន្ធដ៏អំណោយផលរបស់រាជរដ្ឋាភិបាលកម្ពុជា ជាកត្តាគន្លឹះដែលបានទាក់ទាញរោងចក្រផលិតសំបកកង់ឡានជាច្រើន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា​ បើទោះបីជាទំហំទីផ្សារក្នុងស្រុក​តូចក៏ដោយ។

លោក គីន ឧត្តមមុនីស៊ីណាត ​បានគូសបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផលិតសំបកកង់ប្រមាណ ១០ កំពុងប្រតិបត្តិការ​ ​​ហើយត្រឹមតែរោងចក្រសៃឡុនមួយប៉ុណ្ណោះ មានសមត្ថភាពផលិតសរុបចន្លោះពី ២០ ទៅ ២១ លានគ្រាប់ក្នុងមួយឆ្នាំ ខណៈតម្រូវការក្នុងស្រុកមានមិនដល់ ១លានគ្រាប់ផង។

លោកបានបន្តថា មូលហេតុចម្បងដែលធ្វើឱ្យក្រុមហ៊ុនបរទេស សម្រេចចិត្តវិនិយោគនៅកម្ពុជា គឺដោយសារគោលនយោបាយអនុគ្រោះពន្ធនាំចេញ ០ ភាគរយ ដែលធ្វើឱ្យកម្ពុជាមានភាពប្រកួតប្រជែងខ្ពស់បើធៀបនឹងបណ្តាប្រទេសដទៃក្នុងតំបន់។ ជាក់ស្តែង គិតត្រឹមឆ្នាំ ២០២៥-២០២៦ កម្ពុជាបាននាំចេញសំបកកង់ឡានទៅកាន់ ៩៦ ប្រទេសហើយ កើនឡើងគួរឱ្យកត់សម្គាល់ពី ៣០ ប្រទេស កាលពីឆ្នាំ ២០២៣-២០២៤។ ភាពជោគជ័យនេះបានធ្វើឱ្យកម្ពុជាអាចវ៉ាដាច់ប្រទេសថៃ ក្នុងការនាំចេញសំបកកង់ឡានទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហរដ្ឋអាមេរិក និងបណ្តាប្រទេសអាស៊ានមួយចំនួនទៀត។

លោក គីន ឧត្តមមុនីស៊ីណាត ក៏បានសម្តែងក្តីសង្ឃឹមថា ភាពជោគជ័យនៃវិស័យផលិតកម្មសំបកកង់ឡាននេះ នឹងក្លាយជាគំរូ និងជំរុញឱ្យវិស័យឧស្សាហកម្មផ្សេងៗទៀត ជាពិសេសវិស័យយានយន្ត ដូចជាការដំឡើងរថយន្ត Toyota នៅកម្ពុជា ក៏នឹងទទួលបានការវិនិយោគកាន់តែច្រើននាពេលអនាគត។ លោកបានអំពាវនាវឱ្យរាជរដ្ឋាភិបាល វិស័យឯកជន និងវិស័យរដ្ឋ បន្តសហការគ្នាឱ្យកាន់តែរឹងមាំ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ​

លោក គីន ឧត្តមមុនីស៊ីណាត​ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី ​FRESH BUSINESS​ ​ពិភាក្សាលើប្រធានបទ៖ «ឱកាស​ពង្រីក​សក្ដានុពល​ផលិតកម្ម​សំបកកង់នៅកម្ពុជា»៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក គីន ឧត្តមមុនីស៊ីណាត៖