អ្នកផលិត៖ ក្រុមហ៊ុនដំឡើងរថយន្តនៅកម្ពុជា នឹងប្រើប្រាស់សំបកកង់ឡាន​ផលិតដោយកូនខ្មែរ​ ដើម្បីចំណេញទាំងអស់គ្នា (Video inside)

22-08-2026 07:45

(ភ្នំពេញ)៖ លោក គីន ឧត្តមមុនី​ស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN ​​បានលើកឡើងថា ក្រុមហ៊ុនតំឡើងរថយន្តនៅកម្ពុជា នឹងប្រើប្រាស់សំបកកង់ឡាន​ផលិតដោយកូនខ្មែរ​ ដើម្បីចំណេញទាំងអស់គ្នា។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គឹន ឧត្ដមមុនីស៊ីណាត អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឱកាស​ពង្រីក​សក្ដានុពល​ផលិតកម្ម​សំបកកង់នៅកម្ពុជា» ក្នុងកម្មវិធី Fresh Business។

លោក គឹន ឧត្ដមមុនីស៊ីណាត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមថា ទៅថ្ងៃខាងមុខវិស័យ SMEs មិនត្រឹមតែលើសំបកកង់ឡាននោះទេ [...] ខ្ញុំគិតថាចន្លោះពី៥ទៅ១០ឆ្នាំទៀត ឡានមិនត្រឹមតែដំឡើងទេ ប្រហែលនឹងផលិតទាំងមូល»

សូមស្តាប់ការលើកឡើងរបស់លោក គឹន ឧត្ដមមុនីស៊ីណាត៖