* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សន្ទុះ​គាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ ចំពោះសំបកកង់ឡាន​​​​ផលិតនៅកម្ពុជា អាចនឹងធ្វើឱ្យសំបកកង់នាំចូលពីក្រៅប្រទេសបាត់បង់ចំណែកទីផ្សារធំ (Video inside)

22-08-2026 07:50

(ភ្នំពេញ)៖ លោក គីន ឧត្តមមុនី​ស៊ីណាត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PIC TIRE Co., LTD ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខ នូវផលិតផលសំបកកង់ឡានទាំងក្រៅ និងផលិតផល ដែលផលិតក្នុងប្រទេស ម៉ាក SAILUN បានថ្លែងឲ្យដឹងថា ការជឿទុកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងការគាំទ្រផលិតក្នុងស្រុក ជាក់ស្ដែងដូចការគាំទ្រសំបកកង់ឡាន​​ផលិតនៅកម្ពុជា អាចនឹងធ្វើឱ្យសំបកកង់នាំចូលពីក្រៅប្រទេសបាត់បង់ចំណែកទីផ្សារធំ។

ការលើកឡើងងរបស់លោក គីន ឧត្តមុនីស៊ីណាត ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ឱកាស​ពង្រីក​សក្ដានុពល​ផលិតកម្ម​សំបកកង់នៅកម្ពុជា»។

លោក គីន ឧត្តមុនីស៊ីណាត បា​នថ្លែងឲ្យដឹងថា គិតត្រឹម៦ខែឆ្នាំ២០២៦នេះ ក្រុមហ៊ុន PIC TIre Co.,LTD បានលក់សំបកកងឡានប្រមាណ ៤០ម៉ឺនគ្រាប់ទៅហើយ ប្រមាណ៤០ភាគរយ ដូច្នេះប្រសិនបើចន្លោះ៦ខែទៀត យើងលក់បានប្រមាណ ៤០ម៉ឺនគ្រាប់ទៀតនោះមានន័យថា យើងក្ដោបបានប្រមាណ ៨០ភាគរយហើយ នៃទំហំទីផ្សារក្នុងប្រទេសដែលប្រើប្រាស់សំបកកងឡានប្រមាណ ១លានគ្រាប់។

លោកបានបន្ដថា ដោយសារសន្ទុះនៃការគាំទ្ររបស់ប្រជាជនកម្ពុជា លើផលិតផលក្នុងស្រុក ធ្វើឲ្យផលិតផលសំបកកងឡាន ដែលនាំចូលនេះគឺបាត់បងទីផ្សារមួយផ្នែកយ៉ាងធំ ដោយចន្លោះត្រឹម២ឆ្នាំកន្លះប៉ុណ្ណោះ យើងបានដណ្ដើមទីផ្សារបានចន្លោះ ៧០ភាគរយទៅហើយ។

លោក គីន ឧត្តមុនីស៊ីណាត បានបញ្ជាក់ថា ក្រុមហ៊ុន PIC TIre Co.,LTD បានផលិតសំបកកងឡានដែលមានគុណភាពល្អ, ផលិតក្នុងស្រុក, ប្រើប្រាស់កៅស៊ូខ្មែរ ដូច្នេះទីផ្សារក្រៅស្រុកអាចនឹងបាត់បង់បន្ដិចម្ដងៗ ចំណែកប្រជាជនងាកមកគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើនឡើងច្រើនឡើង៕

សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក គីន ឧត្តមមុនីស៊ីណាត៖