* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការនាំចេញអង្កររបស់កម្ពុជានឹងសម្រេចបាន ១លានតោន នៅឆ្នាំ២០២៦, តើការនាំចេញនេះ មាននិរន្តរភាពដែរ ឬទេ? (Video inside)

25-08-2026 15:58

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២៦នេះ នឹងសម្រេចបាន១លានតោន ក្រោមមានការជួយជ្រោមជ្រែមពីរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ លោកជឿថា ការនាំចេញអង្កររបស់កម្ពុជាក្នុងបរិមាណ ១លានតោននឹងមាននិរន្តរភាព ព្រោះរោងម៉ាស៊ីនមានទុនបង្វិលគ្រប់គ្រាន់ និងមានទីផ្សារថ្មីៗផងដែរ។

ឧកញ៉ាបណ្ឌិត ឡាយ ឈុនហួ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿថា យើងអាចថេរនៅត្រឹម ១លាននេះបាន វាអាចបូកដក៥ ទៅ១០% យើងឃើញថា ឆ្នាំ២០២៥ យើងបាន៩៤ម៉ឺនហើយ ឆ្នាំនេះ យើងអាចថាលើស ១លានតិចតួច។ ឆ្នាំទៅមុខទៀត ដោយសារតែយើងមានទុនរឹងមាំ​ ហើយឃ្លាំងក៏មានច្រើន វាអាចថេរនៅក្នុង១លានតោន»។

សួរថាអនាគត តើយើងចង់ពង្រីក រហូតទៅដល់ប៉ុន្មាន? ឧកញ៉ាបណ្ឌិត បានប្រាប់ថា យើងមើលទុនរយៈពេលវែង តើសហព័ន្ធស្រូវអង្ករអាចធ្វើម៉េច ដើម្បីកៀរគពីខាងរាជរដ្ឋាភិបាល ពីការធានាឥណទាន ទៅលើការវិនិយោគរយៈពេលវែងទៅលើឃ្លាំង និងឡសម្ងួតបន្ថែមទៀត ដើម្បីមានស្រូវឲ្យកាន់តែច្រើន ដើម្បីបម្រើការនាំចេញ។

ជាមួយគ្នានេះដែរ សហព័ន្ធស្រូវអង្ករកម្ពុជា ក៏ជំរុញខ្លាំងលើទីផ្សារ ដោយព្យាយាមរកគោលដៅណាមួយ ដែលអាចនាំចេញទៅច្រើន ហើយយើងឃើញថា នៅក្នុងឆ្នាំនេះមានការរីកម្រើនច្រើន នូវការនាំចេញទៅកាន់ប្រទេសជិតខាង។

បើតាមប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា, គោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ បានដាក់ចេញតាំងពីឆ្នាំ២០១០ ហើយកន្លងមក ដែលកម្ពុជាធ្វើអត់ទាន់បាន ដោយសារឃ្លាំងនៅតូចខ្លាំង ហើយទីផ្សារ ក៏នៅមានកម្រិតដែរ ជាពិសេស គឺនៅពេលដែលច្រូតកាត់ម្ដងៗ គឺស្រូវត្រូវបានហូរទៅកាន់ប្រទេសជិតខាង។

បច្ចុប្បន្ននេះ ដោយសារតែមានទុនបង្វិលដែលត្រូវបានរដ្ឋជួយជំរុញច្រើន តាមរយៈធនាគារអភិវឌ្ឍជនបទ ដែលមានភាពបត់បែន ធ្វើការប្រមូលទិញស្រូវបានច្រើន ដើម្បីធ្វើការសម្ងួតទុក និងកិននាំចេញបន្តបន្ទាប់ នៅខែដែលពុំមានស្រូវច្រូតកាត់៕