* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ផ្តោតលើកាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា បើកជាផ្លូវការ

26-08-2026 15:21

(ភ្នំពេញ)៖ វេទិកាធុរកិច្ច និងនវានុវត្តន៍ ឆ្នាំ២០២៦ ក្រោមប្រធានបទ «កាលានុវត្តភាពវិស័យនាំចេញ-នាំចូលរបស់កម្ពុជា» ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា បានបើកជាផ្លូវការហើយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ នៅមណ្ឌលសន្និបាត OCIC (អគារ F) រាជធានីភ្នំពេញ។

ពិធីបើកនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា អ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ និងអ្នកចូលរួមប្រមាណ ៥០០នាក់ ដែលជាធុរជន វិនិយោគិនបរទេស និងក្នុងស្រុកមកពីរាជធានី-ខេត្តទូទាំងប្រទេស។

ឧកញ៉ា លឹម សុជាតិ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា វេទិកានេះមានគោលបំណងចែករំលែកព័ត៌មានថ្មីៗ ស្តីពីការប្រែប្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចសកល ដែលកំពុងទទួលរងឥទ្ធិពលអវិជ្ជមាននានា ជាពិសេសផលប៉ះពាល់ពីស្ថានភាពភូមិសាស្ត្រនយោបាយលើពិភពលោក។

ឧកញ៉ា លឹម សុជាតិ មានប្រសាសន៍បន្ថែមថា សភាពាណិជ្ជកម្មកម្ពុជានឹងបន្តសហការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីបង្កើតវេទិកា និងឱកាសធុរកិច្ច ពង្រឹងការតភ្ជាប់ទីផ្សារ លើកកម្ពស់ប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងជំរុញឱកាសនាំចេញ-នាំចូល និងការវិនិយោគរបស់កម្ពុជា។

វេទិកានេះក៏មានបទបាឋកថាស្តីពី «កាលានុវត្តភាពភស្តុភារកម្មកម្ពុជា» ដោយអ្នកឧកញ៉ា ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ។ បទបាឋកថានេះនឹងផ្តោតសំខាន់លើតួនាទី និងសក្តានុពលនៃវិស័យភស្តុភារកម្មក្នុងការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជនកម្ពុជា។

លើសពីនេះ ក៏មានកិច្ចពិភាក្សាដ៏មានសារៈសំខាន់ក្រោមប្រធានបទ «ការបង្កើនប្រសិទ្ធភាពវិស័យដឹកជញ្ជូននិងភស្តុភារកម្មសម្រាប់ភាពប្រកួតប្រជែងក្នុងពាណិជ្ជកម្មសកល» ដែលមានការចូលរួមពីអ្នកជំនាញមកពីវិស័យពាក់ព័ន្ធនានា។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម អំពាវនាវដល់ធុរជន និងអាជីវករ ដែលកំពុងប្រកបរបររកស៊ីនៅកម្ពុជាទាំងអស់ ចូលរួមឱ្យសកម្មជាមួយសភាពាណិជ្ជកម្ម ដោយសភាពាណិជ្ជកម្មនឹងចូលរួមបញ្ហាត្រូវដោះស្រាយរបស់ធុរជន និងអាជីវករ តាមយន្តការ សភាពាណិជ្ជកម្ម។

វេទិកានេះរំពឹងថានឹងផ្តល់ជាផែនទីចង្អុលផ្លូវសម្រាប់ធុរជន និងវិនិយោគិនក្នុងការរៀបចំផែនការអាជីវកម្ម និងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ ត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបំផុតនាចុងឆ្នាំ២០២៩ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕