អ្នកជ្រុលខ្លួនលក់-ជួលគណនីធនាគារឱ្យគេ សូមប្រញាប់ទាក់ទងគ្រឹះស្ថានធនាគារ ឬសមត្ថកិច្ច បើមិនចង់ក្លាយជាជនល្មើស (Video inside)
29-08-2026 11:05
(ភ្នំពេញ)៖ លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋដែលជ្រុលខ្លួន លក់ ឬជួលគណនីធនាគារឱ្យទៅជនទី៣ ប្រញាប់ទាក់ទងមកគ្រឹះស្ថានធនាគារដែលខ្លួនបានបើកគណនី ឬទាក់ទងទៅសមត្ថកិច្ច ដើម្បីចាត់វិធានការភ្លាមៗទាន់ពេលវេលា កុំឱ្យធ្លាក់ខ្លួនជាជនល្មើស។
ការអំពាវនាវរបស់លោកស្រី ប៊ុត ប៊ុនសីហា ក្នុងឱកាសចូលរួមក្នុងកម្មវិធី «ជជែកអំពីសន្តិសុខសាយប័រ» ប្រធានបទ ស្តីពី «ស្ថានភាពនៃការទិញ-លក់-ជួល គណនីធនាគារនៅកម្ពុជា» ដែលកម្មវិធីនេះគាំទ្រដោយសមាគមធនាគារនៅកម្ពុជា៕
សូមស្តាប់ការលើកឡើងរបស់លោកស្រី ប៊ុត ប៊ុនសីហា៖








